ប្រជាពលរដ្ឋនៅតំបន់ប្រឈមទឹកជំនន់ជាង ២០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

//s9.kh1.co/85/855cd544ced8da67b7f8384ad996af9c5ce83b4a.jpg
សង្គម

 ២៥-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អាជ្ញាធរក៏បានជម្លៀសពលរដ្ឋប្រមាណជាង២០០គ្រួសាររួចហើយដែរទៅរកទីទួលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំ ដោយបានដោះស្រាយជាស្បៀងជូនពួកគាត់ដែរ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រី្ត អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យមើលស្ថានភាពទឹកក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខណៈដែលជំនន់ទឹកភ្លៀង គួបផ្សំនឹងទឹកជំនន់ធ្លាក់មកពីប្រទេសថៃដែលបានធ្វើឱ្យខេត្តបន្ទាយមានជ័យ ពិសេសក្រុង-ស្រុក តាមបន្ទាត់ព្រំដែន ប្រឈមនឹងទឹកជំនន់ ក្នុងនោះស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក៏កំពុងប្រឈមនិងទឹកជំនន់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម គន់ គីម មានប្រសាសន៍លើកឡើងថា គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ តាំងពីថ្នាក់ជាតិរហូតដល់ ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើសកម្មភាពយ៉ាងល្អ ហើយទាំងកងកម្លាំងប្រដាប់អាវុធ ទាំងកងកម្លាំងរុករក របស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមរួចជាស្រេចអស់ហើយ ទាំងសម្ភាសជួយសង្គ្រោះ ទាំងស្បៀងអារហារ។

ឯកឧត្តមក៏បានបញ្ជាក់ថា អាជ្ញាធរក៏បានជូនដំណឹងរួលរាល់ហេីយដែរ ដល់បងប្អូនដែលរស់នៅតំបន់ប្រឈមនិងទឹកជំនន់នេះ ឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឲ្យបានរួចជាស្រេច ក្នុងនោះដែរអាជ្ញាធរក៏បានជម្លៀសពលរដ្ឋប្រមាណជាង២០០គ្រួសាររួចហើយដែរទៅរកទីទួលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំ ដោយបានដោះស្រាយជាស្បៀងជូនពួកគាត់ផងដែរ ហើយអាជ្ញាធរខេត្ត ក៏នឹងកំពុងត្រៀមជម្លៀសពលរដ្ឋដែលរងគ្រោះបន្តទៀត ទៅទីទួលសុវត្ថិភាព៕

រូបភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ
រូបភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ
រូបភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ
រូបភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ
រូបភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ
រូបភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ
រូបភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ
រូបភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T