កូរ៉េខាងត្បូង ៖ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានរាយការណ៍ថាតារាសម្តែងស្រីលំដាប់ប្រទេស Jun Ji Hyun ត្រូវបានគេប្រទះឃើញណាត់ជួបជាមួយស្វាមីរបស់នាងនៅម្ដុំៗ Incheon ហេតុផលមហាជនគិតថាធ្វើបែបនេះគឺដើម្បីបិទពាក្យចចាមអារ៉ាមលែងលះគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗនៅថ្ងៃទី២៣ ខែ កញ្ញា បានឲ្យដឹងថា តារាសម្តែងស្រី Jun Ji Hyun ត្រូវបានគេប្រទះឃើញកំពុងមានភាពរីករាយជាមួយលោក Choi Jun Hyuk ដែលជាស្វាមីរបស់នាងកាលពីដើមខែនេះ ដោយមហាជនជាច្រើនបានប្រទះឃើញតារាសម្តែងកំពូលម្នាក់នេះ និងស្វាមីប្តីរបស់នាងនៅក្នុងហាងកាហ្វេ ដើរលេង ព្រមទាំងញ៉ាំអាហារនៅភោជនីយដ្ឋានមួយក្នុងតំបន់ Songdo-District ផងដែរ។
គួរបញ្ជាក់ផងដែរថា នៅដើមឆ្នាំនេះ ក្នុងខែ មិថុនា មានពាក្យចចាមអារ៉ាមថាស្វាមីរបស់ Jun Ji Hyun បានស្នើសុំលែងលះពីតារាសម្តែងស្រីរូបនេះតាមបណ្តាញអ៊ីនធើណែត តែខាងក្រុមរបស់នាង Culture Depot បានបដិសេធយ៉ាងដាច់អហង្ការថាមិនមែនជាការពិតទេ។
ឥឡូវនេះវាហាក់ដូចជា Jun Ji Hyun បានបិទជាផ្លូវការនូវពាក្យចចាមអារ៉ាមលែងលះស្វាមី ដោយជះលទ្ធផលល្អប្រសើរ ជាមួយនឹងការបង្ហាញខ្លួនថ្មីៗនេះរបស់នាង និងស្វាមីដែលត្រូវបានគេប្រទះឃើញមានទំនាក់ទំនងល្អដូចគូស្វាមីភរិយាដើរលេងជុំគ្នាជារឿងធម្មតា៕
ប្រភព ៖ Allkpop