នៅប្រទេសចិន បងប្អូនកម្មវិធីតិកតុកបានកំណត់ឲ្យក្មេងៗ លេងត្រឹមតែ៤០នាទីក្នុងមួយថ្ងៃ - Khmerload

នៅប្រទេសចិន បងប្អូនកម្មវិធីតិកតុកបានកំណត់ឲ្យក្មេងៗ លេងត្រឹមតែ៤០នាទីក្នុងមួយថ្ងៃ

https://s9.kh1.co/9f/9f099fe039a2441c117eb6bb702822697fa57688.jpg
បច្ចេកវិទ្យា
 21-Sep-2021 9am · 2 months ago

វាកើតឡើងនៅពេលដែលប្រទេសចិនបានចាត់ការ លើការប្រើប្រាស់បច្ចេកវិទ្យារបស់ក្មេងជំទង់។

បរទេស៖ កម្មវិធី Douyin ដែលជាកំណែកម្មវិធីតិកតុករបស់ប្រទេសចិន នឹងកំណត់ការប្រើប្រាស់វេទិកាសម្រាប់កុមារ ត្រឹម៤០នាទីក្នុងមួយថ្ងៃ។ ច្បាប់នេះនឹងអនុវត្តចំពោះអ្នកប្រើប្រាស់អាយុក្រោម១៤ឆ្នាំ ដែលត្រូវបានផ្ទៀងផ្ទាត់ដោយប្រើឈ្មោះពិតរបស់ពួកគេ និងអ្នកអាចចូលទៅប្រើបាន នៅ​ចន្លោះម៉ោង០៦:០០ដល់២២:០០។

វាកើតឡើងនៅពេលដែលប្រទេសចិនបានចាត់ការ លើការប្រើប្រាស់បច្ចេកវិទ្យារបស់ក្មេងជំទង់។ យោងតាមកិច្ចព្រមព្រៀងរបស់អ្នកប្រើប្រាស់កម្មវិធី Douyin មិនមានអាយុអប្បបរមានៅលើវេទិកានេះទេ ប៉ុន្តែក្រោម១៨ឆ្នាំត្រូវតែទទួលបានការយល់ព្រមពីអាណាព្យាបាលស្របច្បាប់។ តែនៅលើកម្មវិធីតិកតុក អាយុអប្បបរមាគឺ១៣ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្លឹមសារអប់រំថ្មី រួមទាំងពិសោធន៍វិទ្យាសាស្ត្រ ការតាំងពិពណ៌សារមន្ទីរ និងអ្នកពន្យល់ប្រវត្តិសាស្ត្រ ត្រូវបានដាក់ឲ្យដំណើរការដោយកម្មវិធី Douyin សម្រាប់ផ្នែក Youth Mode៕

https://s9.kh1.co/__image/w=650,h=366,q=100/1d/1d08f90311d9bdc1ae00fe7dc9296a190ef373b1.jpg
រូបតំណាង

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង