បែកធ្លាយផ្ទាំងរូបភាពថ្មីៗ ស្រស់ស្អាត សម្រាប់ប្រើនៅក្នុងទូរសព្ទ Pixel 6 Pro - Khmerload

បែកធ្លាយផ្ទាំងរូបភាពថ្មីៗ ស្រស់ស្អាត សម្រាប់ប្រើនៅក្នុងទូរសព្ទ Pixel 6 Pro

https://s9.kh1.co/f6/f617cce1aec4ad44bf8c24f08ef77b51801276f2.jpg
បច្ចេកវិទ្យា
 20-Sep-2021 10am · 2 months ago

ផ្ទាំងរូបភាពសរុបចំនួន១៥ផ្ដោតសំខាន់ទៅលើពណ៌លឿង ក្រហម បៃតង ប្រាក់ និងស្វាយ។

បរទេស៖ Google តែងតែបង្ហាញផ្ទាំងរូបភាព wallpapers ជាមួយនឹងទូរសព្ទ Pixel ថ្មី ហើយសូម្បីតែសេរ៊ីទូរសព្ទ Pixel 6 ក៏ត្រូវតែមានដែរ ខណៈពេលដែលការបែកធ្លាយថ្មីៗទើបតែបង្ហាញពីការរចនាថ្មីផងដែរ។ អ្នកធ្វើការនៅផ្នែកអភិវឌ្ឍន៍កម្មវិធី XDA បានទាញយកវាចេញពីប្រភពមួយ ដែលជាអ្នកមានទូរសព្ទនេះនៅក្នុងដៃ នឹងបានបញ្ចេញផ្ទាំងរូបភាព Wallpapers លំនាំដើមនៅលើទូរសព្ទ Pixel 6 Pro។

ប្រធានបទសម្រាប់ Google នៅឆ្នាំនេះហាក់ដូចជារុក្ខជាតិនិងផ្កា។ ការដើរតួនៃការបញ្ជាក់ចំពោះផ្ទាំងរូបភាពទាំងនេះ គឺជាការជំរុញទីផ្សារផ្ទាល់របស់ Google។ ផ្ទាំងរូបភាពប្លែកៗទាំងនេះផ្អែកទៅលើរូបភាពដែលត្រូវថតដោយ លោក Andrew Zuckerman ដែលអាចប្រើបានទាំងនៅក្នុង “light mode” និង “dark mode” សម្រាប់ទូរសព្ទ។ ផ្ទាំងរូបភាពសរុបចំនួន១៥ផ្ដោតសំខាន់ទៅលើពណ៌លឿង ក្រហម បៃតង ប្រាក់ និងស្វាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពណ៌ទាំងនេះពិតជាស៊ីគ្នាគ្រប់ពណ៌នៃទូរសព្ទ Pixel 6 និង Pixel 6 Pro ហើយវានឹងលេងម៉ូដយ៉ាងខ្ញង់ជាមួយ Android 12 ’s Material You។ ផ្ទាំងរូបភាពទាំងនេះមានកម្រិត resolution 1440×3120 និង 2160×2400។ អ្នកអាចទាញយករូបពេញនៅត្រង់នេះ

https://s9.kh1.co/__image/w=650,h=449,q=100/8b/8be82e8c2d950fc873619ea850a5e7f5f0cf71d8.png
ផ្ទាំងរូបភាពសម្រាប់ Pixel 6 Pro

ប្រភព: 9TO5Google

Chhen Hangly
H.L

អត្ថបទទាក់ទង