អេហ្ស៊ីបកំពុងសាងសង់ខ្សែផ្លូវដែកល្បឿនលឿន ឆ្លងកាត់វាលខ្សាច់ តម្លៃ៤.៥ពាន់លានដុល្លារ

//s9.kh1.co/a8/a8a269cbb9406c4eb64da4b056190af79672d7f8.jpg
បច្ចេកវិទ្យា

 ១៩-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

យោងតាមក្រុមហ៊ុន ផ្នែកដំបូងនៃខ្សែនេះនឹងត្រូវដំណើរការនៅឆ្នាំ២០២៣។

អេហ្ស៊ីប៖ អ្នកដំណើរនិងទំនិញអាចនឹងធ្វើដំណើរឆ្លងកាត់វាលខ្សាច់អេហ្ស៊ីប នៅលើរថភ្លើងល្បឿនលឿនជាលើកដំបូង សម្រាប់ប្រទេសនេះ។ ខ្សែផ្លូវដែកអគ្គិសនីល្បឿនលឿននេះនឹងតភ្ជាប់រដ្ឋធានី Cairo ទៅរដ្ឋធានីរដ្ឋបាលថ្មីនិងទីក្រុងថ្មីៗជុំវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនអាល្លឺម៉ង់ Siemens Mobility បានចុះកិច្ចសន្យាជាមួយអាជ្ញាធរជាតិ National Authority for Tunnels (NAT) របស់ប្រទេសអេហ្ស៊ីបកាលពីដើមខែនេះ ដើម្បីសាងសង់ចម្ងាយ៦៦០គីឡូម៉ែត្រដំបូង ពីបណ្ដាញប្រវែង១,៨០០គីឡូម៉ែត។ ខ្សែទីមួយនឹងតភ្ជាប់ទីក្រុងកំពង់ផែ Ain Sokhna នៅលើដៃសមុទ្រ Red Sea ទៅកាន់ទីក្រុង Marsa Matrouh និងទីក្រុង Alexandria នៅសមុទ្រមេឌីទែរ៉ាណេ។

យោងតាមក្រុមហ៊ុន ផ្នែកដំបូងនៃខ្សែនេះនឹងត្រូវដំណើរការនៅឆ្នាំ២០២៣។ ក្រុមហ៊ុន Siemens ដែលជាដៃគូលើគម្រោងនេះជាមួយក្រុមហ៊ុន Orascom Construction S.A.E. និង The Arab Contractors បាននិយាយថា កិច្ចសន្យាសរុបមានតម្លៃប្រហែល៤.៥ពាន់លានដុល្លារ ដែលក្នុងនោះភាគហ៊ុនរបស់ខ្លួនមានប្រមាណ៣ពាន់លានដុល្លារ៕

រូបភាព
រូបភាព

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T