រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ កីឡាករប្រដាល់គុនខ្មែរ លោក វង្ស ណយ បានប្រកាសនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ម៉ូតូចំនួនមួយគ្រឿង និងប្រាក់ថ្លៃងៀតក្របីប្រមាណ ៥០ ម៉ឺនរៀល ត្រូវបានអ្នកនៅជាមួយ លួចរត់យកទៅបាត់គ្មានសល់ មិនតែប៉ុណ្ណោះ ម៉ូតូរបស់ លោក ជា ស្រួច ដែលបានស្នាក់នៅជាមួយកីឡាករប្រដាល់ វង្ស ណយ ក៏ត្រូវបានលួចទៅជាមួយគ្នាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ បើតាមវីដេអូ ប្រមាណ១ នាទី កីឡាករ វង្ស ណយ និង ជា ស្រួច បានប្រាប់ឱ្យដឹងថា បុរសដែលលួចម៉ូតូ និងលុយខ្លួននោះ គឺធ្លាប់ជាម្ចាស់ហាងខោអាវមួយ ក្នុងខេត្តកំពង់ចាម ក្រោយពីបែកបាក់ជាមួយប្រពន្ធ គ្មានទីពំនឹង ក៏មកសុំស្នាក់អាស្រ័យជាមួយលោក។ តែដោយសារការអាណិត វង្ស ណយ ក៏សម្រេចឱ្យស្នាក់នៅជាមួយ ហើយឱ្យបុរសនោះ ដឹកងៀតក្របី ជាមួយខ្លួន ដើម្បីទទួលបានប្រាក់កម្រៃខ្លះ ដើម្បីចិញ្ចឹមជីវិត។
តែឱ្យគួរស្តាយ ធ្វើបុណ្យខុសមនុស្ស ជនសង្ស័យ ដែលបានលួចម៉ូតូរបស់កីឡាករ វង្ស ណយ មួយគ្រឿងម៉ាកហុងដា វ៉េវ Honda Wave និងលុយងៀតក្របី ចំនួន ៥០ម៉ឺនរៀល ហើយលួចទាំងម៉ូតូរបស់កីឡាករ ជា ស្រួច មួយគ្រឿង ម៉ាកវីវ៉ាកញ្ចាស់ ដែលលោកប្រើប្រាស់គ្រាន់រកកម្រៃចិញ្ចឹមជីវិត។
ក្នុងនោះ លោកក៏បានបង្ហាញអត្តសញ្ញាណជនសង្ស័យ ដែលនៅជាមួយគ្នា ហើយលួចម៉ូតូ និងលុយនោះ។
មុននេះបន្តិច កីឡាករ វង្ស ណយ បានរៀបរាប់បន្ថែមថា បើបាត់ទៅហើយ ទោះខ្ញុំយំបោកខ្លួន ក៏គ្មានបានអ្វីមកវិញដែរ ប៉ុន្តែខ្ញុំអាណិតបង ជា ស្រួច ខ្លាំងណាស់ ខ្ញុំមិនគួរណានាំចោរចូលផ្ទះទេ៕