ក្នុងឱកាសខួប១៥ឆ្នាំរបស់ខ្លួន «អង្គការផ្កាយសមុទ្រ» ទទួលបានបេក្ខភាពសម្រាំងលើឆាកអន្តរជាតិ! អង្គការក្រៅរដ្ឋាភិបាលនេះ សំណូមពរឲ្យប្រជាជនខ្មែរចូលរួមបោះឆ្នោត និងបរិច្ចាគ!

//s9.kh1.co/da/da23773a16546799e5d37ea08934112ad3915be8.jpg
សង្គម

 ១៣-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

នៅថ្ងៃទី ១៣ ខែកញ្ញានេះ «អង្គការផ្កាយសមុទ្រកម្ពុជា» ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលការងាររបស់ខ្លួនត្រូវបានគេទទួលស្គាល់

ភ្នំពេញ៖ នៅថ្ងៃទី ១៣ ខែកញ្ញានេះ «អង្គការផ្កាយសមុទ្រកម្ពុជា» ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលការងាររបស់ខ្លួនត្រូវបានគេទទួលស្គាល់ តាមរយៈកម្មវិធីអប់រំ និងកីឡា នឹងប្រារព្ធខួបលើកទី១៥ ឆ្នាំរបស់ខ្លួនជាមួយនឹងសមិទ្ធផលដ៏សំខាន់ៗជាច្រើន។ អង្គការមួយនេះបានក្លាយជាអង្គការនៅកម្ពុជាដំបូងគេបង្អស់ ដែលជាប់បេក្ខភាពសម្រាំងក្នុងកម្មវិធីពានរង្វាន់អន្តរជាតិ «People’s Choice​​ Awards» សម្រាប់អង្គការល្អបំផុត ក្នុងប្រភេទពានរង្វាន់ «Best Government or Non-Profit Organisation»។ មានអង្គការចំនួន ១៦ ផ្សេងទៀត ដែលក្នុងនោះរួមមាន Dubai Economy, the Turkish Technology Foundation and California State, USA។ ម្ចាស់ជ័យលាភីនឹងត្រូវសម្រេចតាមរយៈការបោះឆ្នោតជាសាធារណៈ ហើយជាមួយគ្នានេះផងដែរ «អង្គការផ្កាយសមុទ្រ» សូមអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឲ្យចូលរួមបោះឆ្នោតទាំងអស់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កុមារនៅ «អង្គការផ្កាយសមុទ្រកម្ពុជា»
កុមារនៅ «អង្គការផ្កាយសមុទ្រកម្ពុជា»

គួរបញ្ជាក់ផងដែរថា ការទទួលបានបេក្ខភាពសម្រាំងកម្មវិធីពានរង្វាន់នេះ គឺសម្រាប់តែអង្គការក្រៅរដ្ឋាភិបាល ដែលធ្លាប់ឈ្នះពានរង្វាន់ «Stevie International Business Award» រួចហើយតែប៉ុណ្ណោះ។ «អង្គការផ្កាយសមុទ្រ» ធ្លាប់បានទទួលពានរង្វាន់ប្រាក់ សម្រាប់អង្គការក្រៅរដ្ឋាភិបាលគំរូ ដែលធ្វើឲ្យអង្គការនេះ មានឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធីពានរង្វាន់ «People’s Choice Awards» សម្រាប់អង្គការល្អបំផុត។ ការបោះឆ្នោតចំណាយពេលតិចជាងមួយនាទីប៉ុណ្ណោះ ដោយលោកអ្នកគ្រាន់តែចុចលើតំណភ្ជាប់ www.bit.ly/voteISF។ លោកអ្នកអាចធ្វើការបោះឆ្នោតដោយមិនបាច់ចុះឈ្មោះក្នុងបញ្ជីអ៊ីម៉ែលនោះទេ។ 

កុមារនៅ «អង្គការផ្កាយសមុទ្រកម្ពុជា»
កុមារនៅ «អង្គការផ្កាយសមុទ្រកម្ពុជា»

«អង្គការផ្កាយសមុទ្រកម្ពុជា» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ក្នុងគោលបំណងបង្កើតឱកាសថ្មីៗសម្រាប់កុមារក្រីក្រនៅកម្ពុជា ដែលកំពុងរស់នៅក្នុងតំបន់អនាធិបតេយ្យនៅទីក្រុងភ្នំពេញ។ «អង្គការផ្កាយសមុទ្រ» ផ្តោតទៅលើកម្មវិធីពីរ។ កម្មវិធីអប់រំត្រូវបានបង្កើតឡើង ដើម្បីជួយដល់កុមារដែលមិនមានលទ្ធភាពទទួលបានការរៀនសូត្រ និងផ្តល់ការអប់រំពន្លឿន ដែលជួយពួកគេឲ្យអាចរៀនទាន់កម្មវិធីអប់រំរបស់សាលារដ្ឋ។ បន្ថែមពីនេះទៀត កម្មវិធីបាល់ទាត់ ដែលផ្តល់ឲ្យកុមារក្រីក្រជាច្រើននៅទូទាំងប្រទេសកម្ពុជា នូវឱកាសលេងកំសាន្ត រៀនសូត្រ និងពង្រឹងទំនុកចិត្តរបស់ពួកគេ ដោយមានកីឡាករកីឡាការនីចំនួន ៣.០០០ នាក់ ដែលបានចូលរួមក្នុងការប្រកួតវិលជុំ ក្នុងនោះរួមមានកុមារពិការ ឬកុមារមានផ្ទុកមេរោគអេដស៍ផងដែរ។

កុមារនៅ «អង្គការផ្កាយសមុទ្រកម្ពុជា»
កុមារនៅ «អង្គការផ្កាយសមុទ្រកម្ពុជា»

ក្រៅពីការបោះឆ្នោតជាសាធារណៈមួយនេះ «អង្គការផ្កាយសមុទ្រកម្ពុជា» ក៏កំពុងតែប្រារព្ធខួបលើកទី ១៥ ឆ្នាំរបស់ខ្លួន ដោយចូលរួមក្នុងកម្មវិធីបរិច្ចាកទ្វេរដង ដែលរាល់ការបរិច្ចាគថវិកាចាប់ពី ៥០ ដុល្លារ ឡើងទៅ ថវិកានោះនឹងត្រូវបានបង្កើនទ្វេដង កម្មវិធីការបរិច្ចាគទ្វេដងនេះ មានតែនៅលើគេហទំព័រ www.bit.ly/giveISF នេះមួយតែប៉ុណ្ណោះ។ កម្មវិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា។ «អង្គការផ្កាយសមុទ្រកម្ពុជា» បានកំណត់គោលដៅក្នុងការរៃអង្គាសថវិកាឲ្យបាន ១,៥០០ ដុល្លារ ក្នុងរយៈពេល ៥ ថ្ងៃ ដើម្បីគាំទ្រដល់កម្មវិធីអប់រំរបស់ខ្លួន ដូច្នេះលោកអ្នកអាចធ្វើការបរិច្ចាគបានចាប់ពីថ្ងៃនេះតទៅ ។

កញ្ញា ជួប វិច្ឆិកា ដែលជាប្រធាន «អង្គការផ្កាយសមុទ្រកម្ពុជា» បានមានប្រសាសន៍ថា៖

“រយៈពេល១៨ខែចុងក្រោយនេះ គឺជាពេលវេលាមួយដ៏លំបាកក៏ពិតមែន ប៉ុន្តែក្រុមការងាររបស់ «អង្គការផ្កាយសមុទ្រកម្ពុជា» នៅតែបន្តដំណើរការកម្មវិធីអប់រំ និងបាល់ទាត់របស់ពួកយើង។ ពួកយើងអាចប្រារព្ធខួប១៥ឆ្នាំនេះឡើងបាន ក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប។ យើងពិតជាសោមនស្សរីករាយខ្លាំងណាស់ ក្នុងការក្លាយជាអង្គការនៅកម្ពុជាដំបូងគេ ដែលត្រូវបានជ្រើសរើសឲ្យឈរឈ្មោះក្នុងកម្មវិធីពានរង្វាន់ «People’s Choice Awards»។ យើងមានបំណងប្រាថ្នាចំនួនពីរក្នុង​ឱកាសខួបរបស់ «អង្គការផ្កាយសមុទ្រ» ខាងមុខនេះ។ ទីមួយ យើងសូមអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឲ្យចូលរួមបោះឆ្នោតឱ្យបានច្រើនកុះករ និងចែករំលែកព័ត៌មានអំពីការបោះឆ្នោតនេះទៅកាន់មិត្តភក្តិបន្តទៀត ដែលការគាំទ្រនេះនឹងអាចជួយឲ្យពួកយើងទទួលបានជ័យជំនះលើអង្គភាពធំៗ ដែលចូលរួមប្រកួតប្រជែងដូចជា California និង Dubai។ ទីពីរ សូមបរិច្ចាគនៅក្នុងគេហទំព័រ Global Giving។ សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ចំពោះការគាំទ្រប្រកបដោយសមានចិត្តរបស់អ្នកអស់រយៈពេលជាង ១៥ ឆ្នាំមកនេះ”។

ប្រសាសន៍របស់កញ្ញា ជួប វិច្ឆិកា
កុមារនៅ «អង្គការផ្កាយសមុទ្រកម្ពុជា»
កុមារនៅ «អង្គការផ្កាយសមុទ្រកម្ពុជា»
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T