បែកធ្លាយកាលបរិច្ឆេទបញ្ចេញ Android 12 នៅខែក្រោយ

//s9.kh1.co/f6/f605fbe496280b455cf5f575160cd2ace721cca7.jpg
បច្ចេកវិទ្យា

 ១៣-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គេបានឃើញការបង្ហោះនៅលើបណ្ដាញសង្គម Twitter បង្ហាញពីឯកសារផ្ទៃក្នុងរបស់ Google ដែលនិយាយលម្អិតពាក់ព័ន្ធនឹងកំណែប្រព័ន្ធប្រតិបត្តិការ

បរទេស៖ កាលពីសប្ដាហ៍មុន Google បានទម្លាក់ Android 12 Beta 5 សម្រាប់ទូរសព្ទ Pixels។ ក្រុមហ៊ុន Google បង្ហាញថា យើងគួរតែរំពឹងពីការអាប់ឌែតដែលមានស្ថេរភាព នឹងចាប់ផ្ដើមក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ទៀត រាប់ចាប់ពីពេលនេះ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ គេបានរកឃើញភស្ដុតាងដែលចង្អុលបង្ហាញពីអ្វី ដែលអាចជាកាលបរិច្ឆេទចាប់ផ្ដើមនៃការអាប់ឌែតស្ថេរភាព ចំពោះ Android 12 សម្រាប់ទូរសព្ទ Pixels។ នៅពេលនេះ គេបានឃើញការបង្ហោះនៅលើបណ្ដាញសង្គម Twitter បង្ហាញពីឯកសារផ្ទៃក្នុងរបស់ Google ដែលនិយាយលម្អិតពាក់ព័ន្ធនឹងកំណែប្រព័ន្ធប្រតិបត្តិការ រួមមាន Android 10, Android 11 និង Android 12។

បើយោងតាមឯកសារនេះ Google នឹងបញ្ចេញប្រភពកូដសម្រាប់ Android 12 នៅថ្ងៃទី4 ខែតុលា ឆ្នាំ2021។ ហើយប្រភពកូដនេះនឹងបញ្ចេញនៅលើ Android Open Source Project (AOSP) ហើយវាទំនងជាស្របពេលគ្នានឹងការចេញប្រព័ន្ធប្រតិបត្តិការ Android 12 ដែលមានស្ថេរភាព សម្រាប់ទូរសព្ទ Pixels។ ទោះជាយ៉ាងណា កាលបរិច្ឆេទនេះអាចនឹងផ្លាស់ប្ដូរ ដោយសារតែ Google មិនទាន់ប្រកាសជាផ្លូវការនូវកាលបរិច្ឆេទបញ្ចេញ Android 12៕

ប្រភព: XDA Developers

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T