រាជធានីភ្នំពេញ៖ នារីម្នាក់បានចោទប្រកាន់ មន្ត្រីនគរបាលម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករា ថា បានវាយក្បាលនាង នឹងវិទ្យុទាក់ទង (អាយកូម) បង្កឱ្យមាន របួសហូរឈាមពេញខ្លួន នាវេលាម៉ោង៨យប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍ត្រួតពិនិត្យ និងផាកពិន័យអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព នៅម្ដុំអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Mo Nich ត្រូវជាបងស្រីជនរងគ្រោះ បានឱ្យដឹងថា ប្អូនស្រីខ្លួនជិះម៉ូតូដែលបុរសម្នាក់ជាអ្នកឌុប ដោយមិនមានពាក់មួកសុវត្ថិភាព ពេលដល់គោលដៅត្រួតពិនិត្យ ឃើញដូចច្នោះ បុរសនោះ ក៏ជិះម៉ូតូមកក្រោយវិញ ស្រាប់តែមន្ត្រីនគរបាលមួយរូប ចាប់ឃាត់ តែចាប់មិនជាប់ ក៏បានវាយនឹងវិទ្យុទាក់ទង បណ្តាលអោយបែកក្បាលហូរឈាម ។
យោងតាមម្ចាស់គណនីហ្វេសប៊ុកដដែល បន្តថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មិនអោយទៅទេ ដោយរង់ចាំការអនុញ្ញាតពីមេ ជាមុនសិន ហើយថែមទាំងនិយាយថា នារីរងគ្រោះ សម្តែង តែប៉ុណ្ណោះ ។
ព័ត៌មានយ៉ាងណា ខ្មែរឡូត នឹងបន្តផ្សាយជូនប្រិយមិត្ត បន្តទៀត។