ប្រទេសអែលសាល់វ៉ាឌ័រទទួលយក Bitcoin ជារូបិយប័ណ្ណស្របច្បាប់ សម្រាប់ថ្លៃទូទាត់ - Khmerload

ប្រទេសអែលសាល់វ៉ាឌ័រទទួលយក Bitcoin ជារូបិយប័ណ្ណស្របច្បាប់ សម្រាប់ថ្លៃទូទាត់

https://s9.kh1.co/2c/2c4ba237f1cda85b735980d5d340e10bdf874f40.jpg
បច្ចេកវិទ្យា
 08-Sep-2021 10am · 3 months ago

មនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថា នឹងទាញយកកម្មវិធីកាបូបឌីជីថលថ្មីរបស់រដ្ឋាភិបាល ដែលផ្ដល់ប្រាក់ចំនួន៣០ដុល្លារនៅក្នុង Bitcoin ​ដល់ពលរដ្ឋគ្រប់រូប។

អែលសាល់វ៉ាឌ័រ៖ ប្រទេសអែលសាល់វ៉ាឌ័របានក្លាយជាប្រទេសដំបូងគេ ដែលទទួលយក Bitcoin ជារូបិយប័ណ្ណស្របច្បាប់ នៅក្នុងចលនាមួយដែលធ្វើឲ្យប្រទេសនេះនិងពិភពលោក ពិភាក្សាអំពីឱកាសនិងគ្រោះថ្នាក់នៃរូបិយប័ណ្ណឌីជីថល។ ចាប់ពីថ្ងៃនេះ អាជីវកម្មនឹងមានកាតព្វកិច្ចតាមលទ្ធភាព ដែលអាចទទួលយកកាក់ឌីជីថលដែលមានភាពចម្រូងចម្រាសនេះ សម្រាប់ថ្លៃទូទាត់។

មនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថា នឹងទាញយកកម្មវិធីកាបូបឌីជីថលថ្មីរបស់រដ្ឋាភិបាល ដែលផ្ដល់ប្រាក់ចំនួន៣០ដុល្លារនៅក្នុង Bitcoin ​ដល់ពលរដ្ឋគ្រប់រូប។ អ្នកគាំទ្រ Bitcoin នៅជុំវិញពិភពលោកបានទិញកាក់ឌីជីថល ដែលមានតម្លៃ៣០ដុល្លារ ជាការបង្ហាញការគាំទ្រនិងជួយបង្កើនតម្លៃរូបិយប័ណ្ណដែលប្រែប្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកបើកបរតាក់ស៊ីអែលសាល់វ៉ាឌ័រម្នាក់ គឺលោក Daniel Hercules មានអាយុ២៦ឆ្នាំ មានការរំភើបចំពោះការផ្លាស់ប្ដូរនេះ ប៉ុន្តែក៏ព្រួយបារម្ភផងដែរថា តើប្រាក់ចំណូលរបស់គាត់នឹងមានស្ថិរភាពយ៉ាងណា។ លោក Daniel និយាយថា តម្លៃនៃការប្ដូរ Bitcoin ទៅជារូបិយប័ណ្ណក្នុងស្រុកគឺប្រាក់ដុល្លារអាមេរិក គឺខ្ពស់ដល់ទៅ១០ភាគរយ ដូច្នេះគាត់កំពុងប្រើប្រាស់លុយ ដូចគណនីសន្សំដែរ។ គាត់សង្ឃឹមថា កាបូបលុយរបស់គាត់នឹងកើនដល់ប្រហែល១,០០០ដុល្លារនៅក្នុង Bitcoin ប៉ុន្តែគាត់ក៏ខ្លាចរូបិយប័ណ្ណនេះធ្លាក់ថ្លៃដែរ៕

https://s9.kh1.co/__image/w=650,h=366,q=100/97/9708cf5e47479dc018904f6808b82f2563e3bcab.jpg
Bitcoin ត្រូវបានគេទទួលយកគ្រប់ទីកន្លែងនៅក្នុងប្រទេសនេះ សម្រាប់ទំនិញនិងសេវាកម្មផ្សេងៗ រួមទាំងប្រាក់ដុល្លារ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង