ពលរដ្ឋរង់ចាំ! ពេលនេះក្បួនឡានផ្លែមៀនប៉ៃលិន ដឹកចេញពីបាត់ដំបងនាំយករសជាតិកសិផលខ្មែរ ជូនអ្នកខេត្តព្រះសីហនុភ្លក់បានមកដល់ហើយ!

//s9.kh1.co/02/0202d7c9d4b26196bc4e3d633da3ed2893af891f.jpg
សង្គម

 ០៧-កញ្ញា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ពលរដ្ឋរង់ចាំ ពេលនេះក្បួនឡានផ្លែមៀនប៉ៃលិន ដឹកចេញពីបាត់ដំបងនឹងនាំរសជាតិកសិផលខ្មែរជូនអ្នកខេត្តព្រះសីហនុភ្លក់

ព្រះសីហនុ៖ នៅម៉ោងប្រមាណជា ៤ កន្លះ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា នេះ ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន) ជាច្រើនគ្រឿង របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូន នៅខាងខេត្តព្រះសីហនុ នឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ត្រៀមរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្បួនឡានដឹកផ្លែមៀនប៉ៃលិន
ក្បួនឡានដឹកផ្លែមៀនប៉ៃលិន

បើតាមការអះអាងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា៖ “ម៉ោង 4:40 ល្ងាចនេះក្បួនឡាននឹងទៅដល់ខេត្តព្រះសីហនុ សូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបងដែលមានតម្លៃត្រឹមតែ 1900 រៀលប៉ុណ្ណោះក្នុង១គីឡូ ដែលមានទីតាំងនៅផ្សារហ្វូរិ ក្បែរវិមានឯករាជ្យ”។ ទទឹមគ្នានោះដែរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះទៅពិនិត្យមើលការចាត់ចែងលក់ជូនបងប្អូនដោយផ្ទាល់តែម្ដង។

ក្បួនឡានដឹកផ្លែមៀនប៉ៃលិន
ក្បួនឡានដឹកផ្លែមៀនប៉ៃលិន

គ្រាន់តែមកដល់ភ្លាមប្រជាពលរដ្ឋក្នុងក្រុងកំពង់សោមបានមកចាំត្រៀបត្រា រង់ចាំទិញដោយទឹកមុខសប្បាយរីករាយជាខ្លាំង។ ការលក់ផ្លែមៀន តាង៉ែន ពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង មិនមែនធ្វើការលក់តែ១ថ្ងៃឡើយ ពោលគឺលក់រហូតគ្រប់ ១០០០តោន ដែលអ្នកឧកញ៉ាបានសន្យាទិញពីប្រជាពលរដ្ឋ ខណៈដែលមកដល់ម៉ោងនេះក្រុមការងារទើបតែប្រមូលទិញបានចន្លោះ ២០០ ទៅ ៣០០ តោនតែប៉ុណ្ណោះ ពោលតាមបណ្ដាខេត្តអាចបន្តលក់ចន្លោះ៧ថ្ងៃទៅ១០ថ្ងៃ ទៅតាមស្ថានភាពជាក់ស្ដែង។

សកម្មភាពពលរដ្ឋនៅខេត្តព្រះសីហនុ
សកម្មភាពពលរដ្ឋនៅខេត្តព្រះសីហនុ

យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង តាមរថយន្តដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ ទៅលក់ក្នុងតម្លៃខាតដើមជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ គឺដើម្បីឱ្យអ្នកកំពង់សោមបានភ្លក់រសជាតិផ្លែឈើខ្មែរយើង និងបានរួមចំណែករំលែកទីផ្សារក្នុងស្រុក ខណៈដែលកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះកំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។

គួររំលឹកផងដែរថា ការចុះប្រមូលទិញដល់ចម្ការ និងបែងចែកផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅពេលនេះ ស្របតាមការចង្អុលបង្ហាញដោយផ្ទាល់ពីរាជរដ្ឋាភិបាល នៅក្នុងការលើកស្ទួយ និងរកដំណោះស្រាយបញ្ហាខ្វះទីផ្សារជូនប្រជាកសិករខ្មែរយើងឱ្យបានទាន់ពេលវេលា៕

សកម្មភាពផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅខេត្តព្រះសីហនុ

ផ្លែមៀនប៉ៃលិន
ផ្លែមៀនប៉ៃលិន
ផ្លែមៀនប៉ៃលិន
ផ្លែមៀនប៉ៃលិន
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T