ថៃកត់ត្រាករណីឆ្លងកូវីដ១៩ថយចុះ ប៉ុន្តែតួលេខអ្នកស្លាប់ប្រចាំថ្ងៃ​នៅ​ខ្ពស់

//s9.kh1.co/34/347422cbca6d5e9da287953d9fc33b167d660525.jpg
សង្គម

 ០៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថៃ កត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មី​ ចំនួន ១៣,៨២១ករណី

បាងកក៖ នៅព្រឹកថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលថៃ​ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មី​ ចំនួន ១៣,៨២១ករណី ដែលជាចំនួនថយ​ចុះ គិតចាប់តាំងពីថ្ងៃទី ២២ ខែកក្កដា ​ខណៈ​​អ្នកស្លាប់មានចំនួន ២៤១​ករណី ក្នុងរយៈពេល ២៤ ម៉ោង​ចុងក្រោយ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថៃមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ២៤១​នាក់ ក្នុងរយៈពេល ២៤ចុងក្រោយ
ថៃមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ២៤១​នាក់ ក្នុងរយៈពេល ២៤ចុងក្រោយ

ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីទាំង​នេះ មាន​ ១៣,៣០៣ករណី ជាករណី​ឆ្លងទូទៅ និង ៥១៨ករណី ជាអ្នកទោសនៅក្នុងពន្ធនាគារ។ នៅថ្ងៃដដែល ​អ្នកជំងឺ​ចំនួន ១៦,៧៣៧នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលការព្យាបាលជាសះស្បើយ។

គួរឱ្យដឹងដែរថា បច្ចុប្បន្ន ប្រទេសថៃមានអ្នកឆ្លងកូវីដ១៩ច្រើនជាង ១លាននាក់ ស្លាប់ជាង ១ម៉ឺននាក់ និងមានអ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាង ៥ពាន់នាក់៕

ប្រជាជនរង់ចាំទទួលការធ្វើតេស្តរកមេរោគកូវីដ១៩ នៅខេត្តសាមុតសាខន
ប្រជាជនរង់ចាំទទួលការធ្វើតេស្តរកមេរោគកូវីដ១៩ នៅខេត្តសាមុតសាខន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T