កម្មវិធីតិកតុកវ៉ាដាច់យូធូប សម្រាប់រយៈពេលមើលជាមធ្យម នៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស - Khmerload

កម្មវិធីតិកតុកវ៉ាដាច់យូធូប សម្រាប់រយៈពេលមើលជាមធ្យម នៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស

https://s9.kh1.co/de/de88db388e22ffb4551423d39fe02a6408196da2.jpg
បច្ចេកវិទ្យា
 07-Sep-2021 10am · 3 months ago

ទោះជាយ៉ាងណាក៏ដោយ យូធូបនៅតែរក្សាចំណាត់ថ្នាក់កំពូល សម្រាប់ពេលវេលាសរុបដែលបានចំណាយ មិនមែនសម្រាប់អ្នកប្រើប្រាស់ម្នាក់ទេ ព្រោះវាមានអ្នកប្រើប្រាស់ច្រើន។

បរទេស៖ របាយការណ៍ថ្មីមួយបានបង្ហាញថា អ្នកប្រើប្រាស់កម្មវិធីនៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក កំពុងចំណាយពេលលើតិកតុកច្រើនជាងនៅលើយូធូប។ ទិន្នន័យពីក្រុមហ៊ុនត្រួតពិនិត្យកម្មវិធី App Annie ​បង្ហាញថា ពេលវេលាជាមធ្យមសម្រាប់អ្នកប្រើប្រាស់ម្នាក់ បានចំណាយខ្ពស់បំផុតទៅលើកម្មវិធីតិកតុក ដែលបង្ហាញពីកម្រិតនៃការចូលរួមខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ យូធូបនៅតែរក្សាចំណាត់ថ្នាក់កំពូល សម្រាប់ពេលវេលាសរុបដែលបានចំណាយ មិនមែនសម្រាប់អ្នកប្រើប្រាស់ម្នាក់ទេ ព្រោះវាមានអ្នកប្រើប្រាស់ច្រើន។ ក្រុមហ៊ុន Google ដែលគ្រប់គ្រងយូធូបបានប៉ាន់ស្មានថា មានអ្នកប្រើប្រាស់ប្រមាណ២ពាន់លាននាក់ប្រចាំខែ ខណៈតួលេខសាធារណៈចុងក្រោយរបស់តិកតុកបានបង្ហាញថា វាមានប្រហែល៧០០លាននាក់នៅពាក់កណ្ដាលឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ក្រុមហ៊ុន App Annie មានជំនាញក្នុងការវិភាគទីផ្សារកម្មវិធី។ ពេលវេលាចំណាយនៅក្នុងរបាយការណ៍នេះគ្រាន់តែរាប់ចំពោះទូរសព្ទ Android ប៉ុណ្ណោះ ប៉ុន្តែក៏មិនទាន់បានរាប់បញ្ចូលនៅក្នុងប្រទេសចិន ដែលតិកតុកត្រូវបានស្គាល់ថាជាកម្មវិធីមានឈ្មោះថា Douyin៕

https://s9.kh1.co/__image/w=650,h=366,q=100/1c/1ce67b9e9715c3e7e0d3c57eff416644ab3b63b2.jpg
កម្មវិធីយូធូបនិងតិកតុក

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង