មកស្គាល់រ៉ូបូតម៉ាស៊ីនកាត់ស្មៅ ដោយស្វ័យប្រវត្តិ ពិតជាអស្ចារ្យ (មានវីដេអូ)

//s9.kh1.co/f2/f26695f4301709746127faa944bbd156ff87ebff.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកប្រើប្រាស់អាចកំណត់ព្រំដែននៃតំបន់ សម្រាប់ការកាត់ស្មៅរបស់រ៉ូបូត ដោយប្រើប្រាស់កម្មវិធីនៅលើទូរសព្ទ រួមទាំងទិសដៅតំបន់ដែលត្រូវចៀសវាង។

បរទេស៖ ក្រុមហ៊ុន Segway បានបញ្ចេញរ៉ូបូតម៉ាស៊ីនកាត់ស្មៅដំបូងរបស់ខ្លួន គឺ Navimow ដែលប្រើ GPS ដើម្បីឲ្យវាស្ថិតនៅលើវាលស្មៅរបស់អ្នក ហើយរក្សាស្មៅឲ្យស្អាត។ ដូច្នេះមិនដូចរ៉ូបូតម៉ាស៊ីនកាត់ស្មៅដទៃ អ្នកមិនចាំបាច់តប្រវែងខ្សែភ្លើង ដើម្បីឲ្យរ៉ូបូតអាចដំណើរការលើវាលស្មៅនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Segway និយាយថា ប្រព័ន្ធកំណត់ទីតាំងរបស់ Navimow អាចស្ថិតនៅលើទីតាំងដ៏ជាក់លាក់ និងប្រព័ន្ធគំរូកាត់ស្មៅដែលរក្សាទីតាំងរបស់វាបានត្រឹមត្រូវ ក្នុងរង្វង់ពីរសង់ទីម៉ែត្រ។ ប្រសិនបើសញ្ញា GPS របស់វាខ្សោយជាបណ្ដោះអាសន្ន Navimow មានឧបករណ៍ចាប់សញ្ញា ដែលធ្វើឲ្យវានៅតែអាចបន្តកាត់ស្មៅ។ អ្នកប្រើប្រាស់អាចកំណត់ព្រំដែននៃតំបន់ សម្រាប់ការកាត់ស្មៅរបស់រ៉ូបូត Navimow ដោយប្រើប្រាស់កម្មវិធីនៅលើទូរសព្ទ រួមទាំងទិសដៅតំបន់ដែលត្រូវចៀសវាង។

ក្រុមហ៊ុន Segway និយាយថា ក្បួនដោះស្រាយរបស់ Navimow កំណត់ផ្លូវកាត់ស្មៅជាប្រព័ន្ធ ហើយមិនចាំបាច់កាត់តំបន់ដែលស្មៅត្រូវបានកាត់រួចហើយនោះទេ។ បច្ចេកវិទ្យាស្លាបចក្រ Blade Halt របស់រ៉ូបូតនេះ អាចដឹងនូវវត្ថុនៅលើស្មៅ ដូចជាសត្វចិញ្ចឹម ប្រដាប់ប្រដាក្មេងលេង ឬក៏ពួកក្មេងៗ ដោយបញ្ឈប់ម៉ាស៊ីនពីការវិល។ រ៉ូបូតនេះក៏អាចធន់នៅក្រោមភ្លៀងផងដែរ៕

 រ៉ូបូតម៉ាស៊ីនកាត់ស្មៅ Navimow
 រ៉ូបូតម៉ាស៊ីនកាត់ស្មៅ Navimow
វីដេអូ

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T