ជោគជ័យមកច្រើនហើយ! Jessi ថាលែងចង់បានអ្វី ក្រៅពីគ្រួសារ ពិសេសកូនៗ!

//s9.kh1.co/49/49d3b94fc0099f855024dee780fe6d4d5c5694f6.jpg
យុវវ័យ

 ០៦-កញ្ញា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ជោគជ័យមកច្រើនហើយ តារាចម្រៀងទោល Jessi បង្ហើបថាគ្រប់យ៉ាងលែងមានប្រយោជន៍សម្រាប់នាងទៀតហើយ ក្ដីសុបិនបន្ទាប់ គឺត្រូវការរស់នៅមានគ្រួសារ ចិញ្ចឹមកូនវិញល្អជាង!

កូរ៉េខាងត្បូង ៖ នៅវគ្គមួយរបស់កម្មវិធី Sixth Sense ចេញផ្សាយកាលពីពេលថ្មីៗនេះ តារាចម្រៀងទោល Jessi បាននិយាយពីអារម្មណ៍របស់ខ្លួន ក្នុងកំឡុងពេលពិភាក្សាគ្នាដោយនិយាយរៀបរាប់អំពីជីវិតរបស់នាងស្ដាប់ទៅធ្វើឲ្យទស្សនិកជនរំជួលចិត្តមិនស្ទើរទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jessi
Jessi

ជាក់ស្ដែង ស្របពេលប្រធានបទបានលើកឡើងពីគោលបំណងនាពេលអនាគតចង់ក្លាយជាអ្វី ភ្លាមនោះ Jessi ក៏បាននិយាយអំពីបំណងប្រាថ្នា ដោយនាងបានបង្ហើបឲ្យដឹងពីក្តីសុបិន ចង់រស់នៅមានគ្រួសារដ៏កក់ក្ដៅមួយ និងចង់ក្លាយជាម្តាយរបស់កូនដូចគេឯងដែរ។ 

Jessi ក្នុងកម្មវិធី
Jessi ក្នុងកម្មវិធី

ខ្ញុំមិនដឹងទេ។ ប្រហែលជាអ្នកចង់ក្លាយជាម្តាយល្អម្នាក់។ ហើយប្រសិនបើខ្ញុំមានកូនខ្ញុំនឹងចិញ្ចឹមគេឲ្យបានល្អបំផុត ។ និយាយឲ្យពិតទៅ នៅថ្ងៃអនាគត ខ្ញុំមានក្ដីសុបិនចង់មានកូន ៣ នាក់។

Jessi 
Jessi ក្នុងកម្មវិធី
Jessi ក្នុងកម្មវិធី

ខណៈទទួលបានកេរ្តិ៍ឈ្មោះ និងរកចំណូលបានច្រើនពីអាជីព ក៏ដូចជាជោគជ័យមកច្រើនគួរសមដែរ តារាស្រីរូបនេះថែមទាំងបានសារភាពថា រឿងទាំងនោះមិនធ្វើឲ្យនាងសប្បាយចិត្តទេ ព្រោះអ្វីដែលនាងត្រូវការ គឺចង់បានគ្រួសារមួយ។

ខ្ញុំនឹងសារភាពនៅទីនេះ។ ខ្ញុំរកលុយបានពេលកំពុងបង្កើតតន្ត្រីហើយទទួលបានប្រជាប្រិយភាព ប៉ុន្តែឥឡូវនេះវាគ្មានប្រយោជន៍អ្វីទាំងអស់។ ខ្ញុំមិនសប្បាយចិត្តទេ។ ព្រោះអ្វីដែលខ្ញុំចង់បានគឺគ្រួសារ។ វាជាសុបិនរបស់ខ្ញុំ។

Jessi
Jessi 
Jessi 

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T