បរទេស៖ សារអេឡិចត្រូនិច Gmail នៅលើគេហទំព័រត្រូវបានកំណត់ ដើម្បីទទូលបានការកែប្រែ នៅក្នុងរដូវកាលនេះ ខណៈពេលនៅលើកម្មវិធី Android ឥឡូវ វាកំពុងចាប់ផ្ដើមទទួលបានការចនាជាថ្មី ឈ្មោះថា Material You។ វាចាប់ផ្ដើមនៅលើ homescreen ជាមួយផ្នែកខាងលើដែលមានរបាស្វែងរករាងដូចគ្រាប់ថ្នាំ និងសញ្ញាបន្ទាត់បីនៅខាងឆ្វេង និងរូប profile ស្ថិតនៅខាងស្ដាំ។ ចំណែកនៅខាងក្រោមនៃកម្មវិធីយើងបានឃើញរបាមួយផ្សេងទៀត និងមានចំណុចផ្សេងៗឲ្យយើងជ្រើសរើស ដូចដែលបានឃើញមាននៅក្នុងរូបភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការផ្លាស់ប្ដូរដ៏ធំមួយនៅថ្ងៃនេះគឺការប្រើ Dynamic Color ដើម្បីកែប្រែពណ៌ផ្ទៃខាងក្រោយនៃកម្មវិធី Gmail សម្រាប់ Android។ ការរចនា Material You របស់កម្មវិធី Gmail មកដល់នៅកំណែ 2021.08.24.394054613 ដែលត្រូវបានរកឃើញដោយ លោក Artem Russakovskii និងក្រុមការងារគេហទំព័រ XDA។
ការបញ្ចេញថ្មីនេះនឹងត្រូវដាក់ឲ្យដំណើរការតាមរយៈ Play Store ប៉ុន្តែមិនមែនអ្នកប្រើប្រាស់ទាំងអស់សុទ្ធតែអាចទទួលបានវានោះទេ។ ទន្ទឹមនឹងនេះ គេមិនអាចធានាបានថា អ្នកដែលដោនឡូតរូច អាចទទួលបាននិងមើលឃើញការកែប្រែថ្មីនោះទេ ព្រោះវាជាការជ្រើសរើសដោយ server តែបើអ្នកសំណាង អ្នកនឹងទទួលបានវា សម្រាប់នៅក្នុងពេលបច្ចុប្បន្ន៕


ប្រភព: 9to5Google