ខេត្តឧត្ដរមានជ័យ ប្រកាសបន្តការអនុវត្តវិធានការរដ្ឋបាល ១សប្ដាហ៍ទៀត ទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ១៩

//s9.kh1.co/22/221999e0364ba54b51c0ff49c0e9e04d4e93e199.jpg
សង្គម

 ០២-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

វិធានការនេះ មានថិរវេលាអនុវត្តរយៈពេល ០៧ថ្ងៃបន្ថែមទៀត រហូត ដល់ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១

ឧត្ដរមានជ័យ៖ រដ្ឋបាល​ខេត្តឧត្ដរមានជ័យ បានចេញសេចក្តីសម្រេចស្តីពីការបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលមានថិរវេលាអនុវត្តរយៈពេល ០៧ថ្ងៃបន្ថែមទៀត រហូត ដល់ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-ហាមដាច់ខាតនូវរាល់ការលក់ចែកចាយស្រា ស្រាបៀរ រួមនឹងភេសជ្ជៈដែលមានជាតិអាល់កុល (បណ្តាលឱ្យស្រវឹង)ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

-រាល់ការបម្រើសេវាកម្មរបស់តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ ។ល។ ត្រូវតែគោរពឱ្យខាងតែបាននូវវិធានការអនាម័យ ដូចជាការរៀបចំដែលអាល់កុល បាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម។

-ហាមឃាត់ជាបណ្តោះអាសន្នការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និងសួនកំសាន្តនានា, អាជីវកម្មម៉ាស្សា, ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងសម្តែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា នានា និងសកម្មភាពមុខរបរ អាជីវកម្មដែលនឹងបង្កឱ្យមានស្ថានភាពប្រឈមដែលកំណត់របស់អាជ្ញាធរ អនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

-ចំពោះរាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធាន ការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ ការរៀបចំដែល/អាល់កុលបាញ់សម្លាប់មេរោគ ការ វាស់កម្តៅ ការប្រើប្រាស់ប្រព័ន្ធ QR Code "ទប់ស្កាត់កូវីដ" (Stop Covid) និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល។

-ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង, ការជួបជុំ ឬការប្រមូល ផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០ (ដប់) នាក់, ការជួបជុំតាមបែបសាសនា នានា, ការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T