មួយមិនទាន់អស់ផង! ពេលនេះ WHO កំពុងដាក់ការតាមដានវីរុសបំប្លែង​ថ្មី​ ឈ្មោះថា Mu បន្ថែមទៀត

//s9.kh1.co/2e/2e3ee45701861425a9efce82e0a4e96a593b8987.jpg
សង្គម

 ០១-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Mu ​ត្រូវបានគេរកឃើញដំបូង នៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បាននិយាយថា ខ្លួនកំពុងដាក់ការឃ្លាំមើលវីរុស​កូវីដ១៩បំប្លែងប្រភេទថ្មី មានឈ្មោះថា Mu ដែលត្រូវបានគេរកឃើញដំបូង នៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា។ នេះបើតាមប្រភពព័ត៌មាន CNA។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុង​សេចក្តីរាយការណ៍ពីរោគរាតត្បាតប្រចាំសប្តាហ៍ អង្គការ​ WHO បានលើកឡើងកាលពីថ្ងៃអង្គារ ទី៣១ ខែសីហា ថា Mu ឬមានឈ្មោះវិទ្យាសាស្រ្តថា B.1.621 ត្រូវបានចាត់ថ្នាក់ជា «វីរុសបំប្លែងខ្លួន ដែលត្រូវតែផ្តោតការ​ចាប់អារម្មណ៍»។

Mu ​ត្រូវបានគេរកឃើញដំបូង នៅក្នុងប្រទេសកូឡុំប៊ី
Mu ​ត្រូវបានគេរកឃើញដំបូង នៅក្នុងប្រទេសកូឡុំប៊ី

ស្ថាប័នសុខភាពជាសកលមួយនេះ បានលើកឡើងទៀតថា វីរុសនេះមានធាតុបំប្លែង ដែលបង្ហាញពីសញ្ញាហានិភ័យ ទៅនឹងភាពធន់ជាមួយនឹងវ៉ាក់សាំង ក៏ដូចជា​គេចប្រព័ន្ធភាពស៊ាំ ​ និងបានសង្កត់ធ្ងន់ថា ចាំបាច់​ត្រូវតែមានការសិក្សាបន្ថែមទៀត ​ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពី​វីរុសនេះ។

គួរឱ្យដឹងដែរថា បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក បានកំណត់អត្តសញ្ញាណ​វីរុសកូវីដ១៩បំប្លែងថ្មីគួរឱ្យព្រួយបារម្ភ​ ចំនួន៤ប្រភេទ រួម​បញ្ចូលទាំង វីរុស​បំប្លែងថ្មី Alpha ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៩៣ និង​វីរុស​បំប្លែងថ្មី Delta ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៧០។ ដោយឡែក វីរុសបំប្លែងទី៥ ដែលមានឈ្មោះថា Mu កំពុងត្រូវបានដាក់បញ្ចូលទៅក្នុងការឃ្លាំមើលមួយបន្ថែមទៀត បន្ទាប់ពីត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី​ នឹងបន្ត​លេចវត្ត​នៅ​បណ្តាប្រទេសក្នុងទ្វីបអាមេរិកខាងត្បូង​ និងនៅអឺរ៉ុប៕

វីរុសនេះមានធាតុបំប្លែង ដែលបង្ហាញពីសញ្ញាហានិភ័យ ទៅនឹងភាពធន់ជាមួយនឹងវ៉ាក់សាំង ក៏ដូចជា​គេចប្រព័ន្ធភាពស៊ាំ
វីរុសនេះមានធាតុបំប្លែង ដែលបង្ហាញពីសញ្ញាហានិភ័យ ទៅនឹងភាពធន់ជាមួយនឹងវ៉ាក់សាំង ក៏ដូចជា​គេចប្រព័ន្ធភាពស៊ាំ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T