ចិន៖ និយ័តករវីដេអូហ្គេមរបស់ចិនបាននិយាយថា អ្នកលេងហ្គេមអនឡាញក្រោមអាយុ១៨ឆ្នាំនឹងត្រូវអនុញ្ញាត ឲ្យលេងតែមួយម៉ោងប៉ុណ្ណោះ នៅថ្ងៃសុក្រ ចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។ រដ្ឋបាលសារព័ត៌មាននិងការបោះពុម្ពផ្សាយជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Xinhua ថា ការលេងហ្គេមនឹងត្រូវបានអនុញ្ញាតនៅចន្លោះម៉ោង៨យប់ដល់៩យប់ប៉ុណ្ណោះ។ គេក៏បានណែនាំដល់ក្រុមហ៊ុនហ្គេម កុំឲ្យក្មេងៗលេងក្រៅពីពេលវេលាដែលបានកំណត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការត្រួតពិនិត្យក្រុមហ៊ុនហ្គេមអនឡាញក៏នឹងកើនឡើងផងដែរ ដើម្បីពិនិត្យមើលថាពេលវេលាកំណត់កំពុងត្រូវបានអនុវត្ត។ ច្បាប់មុនៗបានកំណត់ការលេងហ្គេមអនឡាញរបស់កុមារ រយៈពេល៩០នាទីក្នុងមួយថ្ងៃ ហើយកើនឡើងដល់៣ម៉ោងសម្រាប់ថ្ងៃឈប់សម្រាក។ ការផ្លាស់ប្ដូរនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភយូរអង្វែង អំពីផលប៉ះពាល់នៃការលេងហ្គេមហួសប្រមាណមកលើក្មេងៗ។
មួយខែមុនពេលមានការរឹតត្បិតចុងក្រោយ អត្ថបទមួយដែលចុះផ្សាយដោយព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃគ្រប់គ្រងដោយរដ្ឋបានអះអាងថា ក្មេងជំទង់ជាច្រើនបានញៀននឹងការលេងហ្គេមអនឡាញ ហើយវាជះឥទ្ធិពលអវិជ្ជមានដល់ពួកគេ។ អត្ថបទនេះបានជំរុញឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នៃតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនហ្គេមអនឡាញធំៗមួយចំនួនរបស់ប្រទេសចិន។ នៅក្នុងខែកក្កដា ក្រុមហ៊ុនហ្គេមយក្សចិន Tencent បានប្រកាសថា ខ្លួនបានដាក់ចេញនូវមុខងារសម្គាល់មុខ ដើម្បីបញ្ឈប់ក្មេងៗលេងនៅចន្លោះម៉ោង២២:០០ដល់០៨:០០៕
ប្រភព: BBC