បរទេស៖ រូបគំរូនៃ iPad mini 6 ត្រូវបានរចនាឡើងដោយលោក Michael Ma ដែលផ្ដល់ឲ្យយើងនូវការយល់ដឹងច្បាស់ អំពីអ្វីដែលយើងអាចរំពឹងពី iPad mini 6 ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ក្រុមហ៊ុន Apple បានកាត់បន្ថយទំហំគែមនៅលើ iPad mini 6 ដូចដែលវាបានលេចធ្លាយកាលពីមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបគំរូរបស់ iPad mini 6 បង្ហាញថា ក្រុមហ៊ុន Apple នឹងដាក់បញ្ចូលទំហំអេក្រង់8.4អ៊ីញ ប្រភេទ Liquid Retina Display។ សូមកត់ចំណាំថា ថេប្លេតនេះនឹងមានល្បឿន refresh rate ត្រឹម60Hz មិនដូចម៉ូឌែល iPad Pro ទេ។ វិមាត្រដែលបានចុះបញ្ជីរបស់ iPad mini 6 គឺ 206 x 138 x 6.1mm។ សម្រាប់អ្វីដែលនឹងផ្ដល់សមត្ថភាពឲ្យឧបករណ៍គឺបន្ទះឈីប 5nm A14 Bionic របស់ Apple រួមជាមួយទំហំផ្ទុកខាងក្នុង 64GB / 128GB / 256GB។ Apple ក៏បន្ថែមឲ្យវាគាំទ្រជាមួយ Apple Pencil ជំនាន់ទី3 សម្រាប់អ្នកត្រូវការខ្មៅដៃ ដើម្បីប្រើប្រាស់គូរវាសផ្សេងៗ។
Apple ក៏នឹងកំណត់ដាក់ទីតាំង Touch ID ឡើងវិញនៅលើកូនថេប្លេតរបស់ខ្លួន។ នៅក្នុងរូបគំរូរបស់ iPad mini 6 បង្ហាញថា Touch ID បានបង្កប់នៅក្នុងប៊ូតុង Power ដែលជាអ្វីដែល Apple ធ្លាប់ធ្វើរួចមកហើយជាមួយ iPad Air 4 កាលពីឆ្នាំមុន។ ចាប់តាំងពី Apple សម្រេចចិត្តលុបបំបាត់ប៊ូតុង Home រួចមក វាត្រូវការកំណត់ទីតាំងរបស់ Touch ID ឡើងវិញ។
បន្ថែមពីនេះ iPad mini 6 នឹងត្រូវប្រកាសចេញជាមួយម៉ូឌែល WiFi និងគាំទ្រសេវា5G។ iPad min 6 ត្រូវបានគេរំពឹងថា នឹងមានជម្រើសពណ៌ស្រដៀងគ្នានឹង iPad Air 4 ដែរ។ iPad mini 6 ថ្មីនេះអាចនឹងនាំមកនូវជាមួយពណ៌ផ្ទៃមេឃ បៃតង ផ្កាឈូកលាយមាស (Rose gold) ប្រាក់ និងប្រផេះ៕
ប្រភព: Wccftech