គ្រាន់តែបង្កើតគំនូរឌីជីថលសម្រាប់លក់ ក្មេងប្រុស១២ឆ្នាំម្នាក់នេះ អាចកើបលុយរាប់ម៉ឺនដុល្លារមិនចេះតិច - Khmerload

គ្រាន់តែបង្កើតគំនូរឌីជីថលសម្រាប់លក់ ក្មេងប្រុស១២ឆ្នាំម្នាក់នេះ អាចកើបលុយរាប់ម៉ឺនដុល្លារមិនចេះតិច

https://s9.kh1.co/4b/4b22abc0f3731b0f055818ae3d88d37cd6be9f5a.jpg
បច្ចេកវិទ្យា
 27-Aug-2021 10am · 3 months ago

ស្នាដៃ Weird Whales គឺជាបណ្ដុំសិល្បៈឌីជីថលទី២របស់កុមារ Benyamin។

អង់គ្លេស​​​​​​​​៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់មកពីទីក្រុងឡុងដ៍ បានរកប្រាក់ជិត៤០ម៉ឺនដុល្លារ អំឡុងពេលវិស្សមកាលពីសាលារៀន បន្ទាប់ពីបង្កើតសេរ៊ីស្នាដៃសិល្បៈគ្រាប់ភិចសែលដែលដាក់ឈ្មោះថា Weird Whales និងបានលក់ក្នុងទម្រង់ឌីជីថល non-fungible tokens (NFTs)។

ក្នុងទម្រង់ NFTs ស្នាដៃសិល្បៈអាចត្រូវបានរក្សា ដើម្បីបង្កើតវិញ្ញាបនបត្រឌីជីថលនៃកម្មសិទ្ធិ ដែលអាចទិញនិងលក់បាន។ ជាទូទៅ អ្នកលក់មិនបានផ្ដល់ឲ្យអ្នកទិញនូវស្នាដៃសិល្បៈពិតប្រាកដ ឬកម្មសិទ្ធិបញ្ញារបស់វាឡើយ។ កុមារា Benyamin Ahmed កំពុងរកចំណូលរបស់គាត់ ជាទម្រង់លុយរូបិយប័ណ្ណឌីជីថល Ethereum។ នេះមានន័យថា វាអាចឡើងថ្លៃឬធ្លាក់ចុះ ហើយគ្មានការគាំពារពីអាជ្ញាធរនោះទេ ប្រសិនបើកាបូបលុយឌីជីលដែលក្មេងនេះកំពុងមាន ត្រូវបានគេលួចហេកឬធ្វើការសម្របសម្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងប្រុសម្នាក់នេះបានធ្វើលំហាត់សរសេរកូដ ២០ឬ៣០នាទីក្នុងមួយថ្ងៃ រួមទាំងនៅថ្ងៃឈប់សម្រាកផងដែរ។ ស្នាដៃ Weird Whales គឺជាបណ្ដុំសិល្បៈឌីជីថលទី២របស់កុមារ Benyamin។ លោក Imran ជាឪពុករបស់ក្មេងប្រុសរូបនេះបាននិយាយថា គាត់ប្រាកដ១០០ភាគរយថា កូនប្រុសរបស់គាត់មិនបានរំលោភលើច្បាប់កម្មសិទ្ធិបញ្ញានោះទេ ហើយបានទាក់ទងទៅកាន់មេធាវីដើម្បីធ្វើសវនកម្មការងារនេះ ក៏ដូចជាទទួលដំបូន្មានពីរបៀបធ្វើនិក្ខិត្ដសញ្ញានៃការចនារបស់គាត់៕

https://s9.kh1.co/__image/w=650,h=366,q=100/f2/f240a86d75f11aa1f347dcc3e28443f72fad01de.png
ក្មេងប្រុស Benyamin Ahmed
https://s9.kh1.co/__image/w=650,h=366,q=100/64/64f473d9913193ad27c5fe401895e3544f20a652.jpg
ស្នាដៃសិល្បៈឌីជីថល ដែលមានឈ្មោះថា Weird Whales

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង