ចប់បាត់! Man City សម្រេចព្យួរកីឡាកររូបនេះមិនឲ្យចូលរួមប្រកួតឡើយទាក់ទងនឹងការបៀត-បៀនកេរ្ដិ៍.ខ្មាស

//s9.kh1.co/9a/9a71d75802078f911b4a9064699ecef0bbda2fc6.jpg
កីទ្បា

 ២៧-សីហា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

Manchester City សម្រេចព្យួរ Benjamin Mendy មិនឲ្យចូលរួមប្រកួតទៀតឡើយ

អង់គ្លេស៖ ខ្សែការពារស្លាបឆ្វេងក្លិប Manchester City កីឡាករ Benjamin Mendy ត្រូវបានក្លិបសម្រេចចិត្តព្យួរមិនឲ្យចូលរួមការប្រកួតបន្ទាប់ពីរូបគេត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួនបួនករណី និង បៀតបៀនកេរ្ដិ៍ខ្មាសចំនួនមួយករណី ទៅលើជនរងគ្រោះចំនួនបីនាក់​ ដែលមានអាយុលើសពី ១៦ ឆ្នាំ នៅចន្លោះខែតុលា ២០២០ ដល់​ខែសីហា ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Benjamin Mendy
  កីឡាករ Benjamin Mendy

ជាការពិតណាស់ កីឡាករសញ្ជាតិបារាំងខាងលើ ត្រូវបានតុលាការ Cheshire Constabulary ចោទប្រកាន់ និង ត្រូវបានបញ្ជូនទៅឃុំឃាំងនៅចំពោះមុខចំពោះការបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃសុក្រនេះ។ 

សេចក្តីថ្លែងការណ៍ចេញពីតុលាការ Cheshire Constabulary មានខ្លឹមសារដូចតទៅ៖

Cheshire Constabulary បានសម្រេចចោទប្រកាន់ទៅលើបុរសម្នាក់ពាក់ព័ន្ធនឹងបទរំលោភផ្លូវភេទ។ Benjamin Mendy ដែលមានអាយុ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួនបួនករណី និង បៀតបៀនកេរខ្មាសចំនួនមួយករណី។ ការចោទប្រកាន់នេះទាក់ទងនឹងដើមបណ្តឹងពីមនុស្សចំនួនបីនាក់ដែលមានអាយុលើសពី ១៦ ឆ្នាំដែលបានកើតឡើងនៅចន្លោះខែតុលាឆ្នាំ ២០២០ ដល់ខែសីហាឆ្នាំ ២០២១។ Mendy នឹងបង្ហាញខ្លួននៅមុខតុលាការនាថ្ងៃសុក្រនេះ៕

  តុលាការ Cheshire Constabulary
  កីឡាករ Benjamin Mendy
  កីឡាករ Benjamin Mendy

ប្រភព goal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T