គម្រប់ខួប១០ឆ្នាំភ្លាម កម្មវិធី Facebook Messenger នាំយកមុខងារថ្មីៗមកភ្លាម - Khmerload

គម្រប់ខួប១០ឆ្នាំភ្លាម កម្មវិធី Facebook Messenger នាំយកមុខងារថ្មីៗមកភ្លាម

https://s9.kh1.co/ff/ff57351d2fe1b24ce091566385c022f984cfb0dc.jpg
បច្ចេកវិទ្យា
 26-Aug-2021 10am · 3 months ago

មុខងារថ្មីៗប្លែកៗកំពុងរង់ចាំអ្នកប្រើប្រាស់ ក្នុងការទទួលយកនូវបទពិសោធន៍មិនធ្លាប់មាន ដែលមាននៅក្នុងកម្មវិធី Facebook Messenger

បរទេស៖ ហ្វេសប៊ុកបានប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំនៃកម្មវិធី Messenger ដោយនាំយកមុខងារថ្មីៗមួយចំនួនមកកាន់អ្នកប្រើប្រាស់ ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android។ ដំបូងយើងចាប់ផ្ដើមពីមុខងារហ្គេមថ្មីមួយ នោះគឺ Poll Games ដែលមនុស្សនៅក្នុងក្រុមអាចលេងរួមគ្នា ក្នុងការឆ្លើយសំណួរផ្សេងៗ។

បន្ទាប់មកទៀត អ្នកប្រើប្រាស់អាចផ្ញើប្រាក់នៅក្នុងកម្មវិធី Messenger តាមរយៈ Facebook Pay នៅពេលចង់ជូនកាដូទៅកាន់នរណាម្នាក់ ដើម្បីអបអរថ្ងៃខួបកំណើតរបស់ពួកគេ។ មិនតែប៉ុណ្ណោះ ហ្វេសប៊ុកក៏ពាំនាំលក្ខណៈថ្មីៗបន្ថែមទៀតមកកាន់ Messenger ដូចជា birthday theme, AR effect និង birthday Soundmoji។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុខងារថ្មីមួយទៀតនោះគឺ Word Effects ដែលវានឹងលេចនូវរូប emoji ពេញអេក្រង់ នៅពេលយើងសរសេរពាក្យដែលត្រូវបានកំណត់ទុកមួយចំនួន ឧទាហរណ៍ដូចជាពាក្យ Happy Birthday ឲ្យវាលោតរូប emoji អបអរ។ យ៉ាងណាក្ដី មុខងារមួយនេះអាចនឹងមកដល់ដៃអ្នកប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ។ មុខងារចុងក្រោយនោះគឺ ការចែករំលែក Facebook contacts ទៅកាន់មិត្តភក្ដិផ្សេងទៀតនៅក្នុង Messenger៕

https://s9.kh1.co/__image/w=650,h=366,q=100/08/089fc0b5eb9a19f517c6a8a39afa357af8aa8722.png
រូបភាពពី Messenger

ប្រភព: 9TO5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង