ឡូយណាស់! កុំព្យូទ័រ MacBook សេរ៊ីក្រោយអាចនឹង​​ប្រើ បន្ទះបង្ហាញអេក្រង់ភ្លោះ - Khmerload

ឡូយណាស់! កុំព្យូទ័រ MacBook សេរ៊ីក្រោយអាចនឹង​​ប្រើ បន្ទះបង្ហាញអេក្រង់ភ្លោះ

https://s9.kh1.co/11/111e3bab96c0f8d6c1fcc5bc84804256ba6f0123.jpg
បច្ចេកវិទ្យា
 25-Aug-2021 9am · 3 months ago

ជាមួយនឹងប៉ាតង់នេះ ក្រុមហ៊ុនអាចបោះជំហានលើផ្លូវដ៏សំខាន់ និងដកចោលក្ដារចុចបែបប្រពៃណី។

បរទេស៖ ការិយាល័យប៉ាតង់និងនិក្ខិតសញ្ញាអាមេរិកបានផ្ដល់ប៉ាតង់ដល់ Apple សម្រាប់កុំព្យូទ័រ MacBook បន្ទះបង្ហាញអេក្រង់ភ្លោះ ដែលមានក្ដារចុចនិម្មិត (virtual keyboard) ជំនួសក្ដារចុចបែបប្រពៃណី និងមានសមត្ថភាពសាកថ្មឲ្យទូរសព្ទ iPhone ដោយឥតខ្សែ។

បើតាមការរាយការណ៍របស់គេហទំព័រ Patently Apple បានឲ្យដឹងថា ប៉ាតង់នេះត្រូវបានដាក់ស្នើ កាលពី៣ឆ្នាំមុន ហើយឥឡូវ Apple ទើបតែទទួលបានវា។ ជាមួយនឹងប៉ាតង់នេះ ក្រុមហ៊ុនអាចបោះជំហានលើផ្លូវដ៏សំខាន់ និងដកចោលក្ដារចុចបែបប្រពៃណី។ គេហទំព័រ Patently Apple បាននិយាយថា ក្ដារចុចនិម្មិតអាចនឹងធ្វើការរៀបចំ ដោយអាចផ្លាស់ប្ដូរទីតាំងក្ដារចុចនិម្មិត និងផ្ទៃបញ្ជា trackpad។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយប្រើប្រាស់ក្ដារចុចនិម្មិត ក្រុមហ៊ុន Apple ក៏អាចនាំយកសញ្ញាបញ្ជា gestures ពី iOS និង iPadOS ដូចជាទាញពង្រីកនិងអូស ដើម្បីជ្រើសរើសអ្វីៗជាច្រើនទៀត។ នៅក្នុងប៉ាតង់ ក្រុមហ៊ុន Apple និយាយថា កុំព្យូទ័រ MacBook នេះរួមបញ្ចូលទាំង biometric sensors ដែលយើងអាចប្រើប្រាស់ជាមួយនឹងការស្កេនសំគាល់មុខនិងក្រយ៉ៅដៃ ហើយកន្លែងសាកថ្មដោយឥតខ្សែ អាចនឹងស្ថិតនៅជ្រុងខាងឆ្វេង៕

https://s9.kh1.co/__image/w=650,h=366,q=100/43/43fa26a87398bf0c0743563f721125c831d0edaa.jpg
រូបភាព

ប្រភព: 9TO5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង