កូរ៉េខាងត្បូង ៖ ថ្មីៗនេះ បណ្ដាអ្នកគាំទ្រកំពុងផ្ទុះការភ្ញាក់ផ្អើល លាយអារម្មណ៍រំភើបផងដែរ ក្រោយឃើញតារាចម្រៀងលំដាប់កំពូលប្រចាំសហរដ្ឋអាមេរិក Beyoncé បានបង្ហាញពីសៀវភៅប្រចាំឆ្នាំ Virgo Season Yearbook ដោយមានដាក់បញ្ចូលរូបកាលពីក្មេងរបស់ Jungkook សមាជិកក្រុម BTS ក្នុងសៀវភៅរបស់នាងទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង នៅក្នុងសៀវភៅ Virgo Season Yearbook មិនមែនមានតែរូបកាលពីក្មេងរបស់ Jungkook តែម្នាក់នោះទេប៉ុណ្ណោះទេ ប្រិយមិត្តក៏ឃើញមានរូបកាលពីក្មេងរបស់បុគ្គលល្បីៗប្រចាំពិភពលោកដូចជា Jada Pinkett Smith និង Jennifer Hudson។


សៀវភៅ Virgo Season Yearbook របស់ Beyoncé ធ្វើឡើងក្នុងបំណងរៀបរាប់ពីអ្នកដែលជាម្ចាស់តារានិករ Virgo ដែលជាមនុស្សឧស្សាហ៍ព្យាយាម មានគំនិតច្នៃប្រឌិត គួរឲ្យជឿជាក់ អត់ធ្មត់ និងចិត្តល្អ ហើយចំពោះអ្វីដែលបានលើកឡើងទាំងនេះ គឺសុទ្ធតែមានក្នុងខ្លួន Jungkook ទាំងអស់៕

ប្រភព ៖ Koreaboo