គម្រោងសាងសង់ទីលានចាក់សំរាមលើផ្ទៃដី ១០ហិកតា នៅខេត្តកំពង់ឆ្នាំង នឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ

//s9.kh1.co/50/50c316905047037d9ca47039ebcc6e7945889abb.png
Khmerhome

 ០៤-សីហា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

គម្រោងសាងសង់ទីលានចាក់សំរាម លើផ្ទៃដីប្រមាណ ១០ហិកតា ស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺជាគម្រោងកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០២០ គ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ។

https://s9.kh1.co/__image/w=650,h=488,q=100/ee/eeb880fd336e8647879758a68b489c8edf81ff2b.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពង់ឆ្នាំង៖ គម្រោងសាងសង់ទីលានចាក់សំរាម លើផ្ទៃដីប្រមាណ ១០ហិកតា ស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺជាគម្រោងកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០២០ គ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ។ បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង។

 លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ​ រួមជាមួយប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។ បើតាមការបន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

https://s9.kh1.co/__image/w=650,h=488,q=100/42/42650cfaa2b6bf64a9b328217173eb0df39b18f3.jpg

នាឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់គម្រោងដ៏មានសារៈសំខាន់នេះដល់ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថានទីក្រុង ទីប្រជុំជន ធានាបានសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បើតាមការបន្ថែមរបស់រដ្ឋបាលខេត្តដដែល។

https://s9.kh1.co/__image/w=650,h=488,q=100/d2/d255b523862bc3966a349e26c526f64712fcdd20.jpg

បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គម្រោងទាំងមូលរួមមាន កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូរបង្ហូរទឹកភ្លៀង របងព័ទ្ធជុំវិញទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T