កាន់តែប្លែក! កម្មវិធីតេឡេក្រាមបញ្ចេញលក្ខណៈពិសេសថ្មី អនុញ្ញាតឲ្យមនុស្សមួយពាន់នាក់ ចូលមើលការខលវីដេអូជាក្រុម

//s9.kh1.co/e3/e3b95453247147a3a6747abede69391763fb3bfc.jpg
បច្ចេកវិទ្យា

 ០២-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកចូលរួមជជែកនៅក្នុងវីដេអូខល គឺនៅតែកំណត់ត្រឹម៣០នាក់ដដែល ប៉ុន្តែយើងអាចមានទស្សនិកជនយ៉ាងច្រើន ដើម្បីចូលរួមមើលផងដែរ។

បរទេស៖ កម្មវិធី តេឡេក្រាម ទើបបានប្រកាសពីមុខងារនិងការកែលម្អថ្មីចុងក្រោយបង្អស់ ទៅកាន់កម្មវិធីផ្ញើសារដ៏ពេញនិយមរបស់ខ្លួន។ ឥឡូវ កម្មវិធីនេះបានផ្ដោតយ៉ាងខ្លាំង ទៅលើផ្នែកវីដេអូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានបញ្ចេញមុខងារវីដេអូខលជាក្រុមកាលពីខែមុនមក ឥឡូវ តេឡេក្រាម បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បន្ថែមទស្សនិកជនរហូតដល់១,០០០នាក់ ដើម្បីចូលមើលការខលវីដេអូ។ អ្នកចូលរួមជជែកនៅក្នុងវីដេអូខល គឺនៅតែកំណត់ត្រឹម៣០នាក់ដដែល ប៉ុន្តែយើងអាចមានទស្សនិកជនយ៉ាងច្រើន ដើម្បីចូលរួមមើលផងដែរ។

បន្ថែមពីនេះ ឥឡូវ មុខងារផ្ញើសារជាវីដេអូនឹងមានកម្រិតគុណភាពកាន់តែច្បាស់។ នៅពេលដែលយើងកំពុងថតវីដេអូផ្ញើសារ យើងអាចចាក់តន្ត្រីនៅក្នុងទូរសព្ទរបស់យើង ដែលអាចថតជាប់សំឡេងទាំងអស់ចូលទៅក្នុងវីដេអូសម្រាប់ផ្ញើសារ។ ឥឡូវ យើងក៏អាចពង្រីកចូល (zoom in) ពេលកំពុងថតវីដេអូ នៅកាមេរ៉ាខាងក្រោយនៃទូរសព្ទរបស់យើងផងដែរ៕

តេឡេក្រាម
តេឡេក្រាម

ប្រភព: The Verge 

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T