ដល់ក! មកដឹងរឿងរ៉ាវដ៏សែនហួសចិត្ត នាំឲ្យទឹកបឹងនៅប្រទេសអាហ្សង់ទីនក្នុងតំបន់មួយ ប្រែទៅជាពណ៌ផ្កាឈូក

//s9.kh1.co/79/79ad19c61e7042510715ec59e8ebef60b641b410.jpg
សង្គម

 ០១-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាជ្ញាធរបានផ្ដល់ទស្សនៈផ្ទុយគ្នា ចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថាតើការផ្លាស់ប្ដូរពណ៌ទឹកបឹងភ្លាមៗ មានគ្រោះថ្នាក់ដែរឬទេ។

អាហ្សង់ទីន៖ បឹងដែលមានទីតាំងស្ថិតនៅជិតឧស្យានឧស្សាហកម្មមួយ នៅជាយក្រុង Trelew ប្រទេសអាហ្សង់ទីន បានលាតសន្ធឹងនៅលើតំបន់វាលធូលី ប្រៀបដូចវាលខ្សាច់ ហើយភាគច្រើនមិនទាន់បានអភិវឌ្ឍទេ។ ក្រុមមន្ត្រីនិងសាលាក្រុង Trelew ថ្មីៗនេះបានរកឃើញឡានដឹកសំរាមមួយគ្រឿង បានចាក់ចោលកាកសំណល់នៅក្នុងតំបន់ទឹក នេះបើយោងតាមការបង្ហោះនានានៅក្នុងទីក្រុងនេះ នៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា អាជ្ញាធរបានផ្ដល់ទស្សនៈផ្ទុយគ្នា ចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថាតើការផ្លាស់ប្ដូរពណ៌ទឹកបឹងភ្លាមៗ មានគ្រោះថ្នាក់ដែរឬទេ។ អ្នកការពារបរិស្ថានមានការព្រួយបារម្ភជាខ្លាំង។ សកម្មជនក្នុងតំបន់ ឈ្មោះ Pablo Lada សមាជិកបណ្ដាញអេកូឡូស៊ីជាតិអាហ្សង់ទីន (RENACE) បានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា ពណ៌ផ្កាឈូកអាចជាលទ្ធផលនៃថ្នាំជ្រលក់ពណ៌ ដែលត្រូវបានប្រើជាទូទៅ ដើម្បីផ្ដល់ឲ្សសត្វបង្គារដែលចិញ្ចឹមនៅក្បែរនោះ។

Lada បាននិយាយថា៖ «ខ្ញុំគិតថា អាងទឹកផ្កាឈូកត្រូវបានរកឃើញ ដោយសារកង្វះការថែទាំនៃកាកសំណល់នេះ ដែលក្លាយជាបញ្ហាធំ»។ មន្ត្រីបរិស្ថានក្នុងតំបន់កំពុងស៊ើបអង្កេតរកមូលហេតុនិងការខូចខាត ដែលអាចកើតមានចំពោះបឹង ប៉ុន្តែមិនទាន់មានការសន្និដ្ឋានណាមួយនៅឡើយ៕

https://s9.kh1.co/__image/w=650,h=366,q=100/dd/dd5743a407eda95e2b4544d0725a5893c038c5a0.jpg
https://s9.kh1.co/__image/w=650,h=366,q=100/11/1123fe71ecf6eea083c5c08654d60bf083ba553b.jpg
https://s9.kh1.co/__image/w=650,h=366,q=100/64/642934e45bef6d208eba8649a1242224fe4db161.jpg

ប្រភព: Yahoo! News

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T