អាជ្ញាធរខេត្តសៀមរាប សម្រេចបិទផ្សារមួយកន្លែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩

//s9.kh1.co/4e/4ecf6771f80f48917c271fbff888cd928864f9f6.jpg
សង្គម

 ៣០-កក្កដា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរខេត្តសៀមរាប សម្រេចបិទផ្សារមួយកន្លែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩

ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារពោធិ៍បន្ទាយជ័យ ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ត្រង់ប្រការមួយ បានបញ្ជាក់ថា ត្រូវបិទផ្សារពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ២ សប្តាហ៍បន្តទៀត រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកុវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានសេចក្តីសម្រេចជាថ្មី។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២១៩នាក់ បានព្យាបាលជាសះស្បើយចំនួន២១៥៨នាក់ មានអ្នកស្លាប់៤៦នាក់ និង២០១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

ដើម្បីជ្រាបលម្អិត សូមអានសេចក្តីសម្រេចពិស្តារដូចខាងក្រោម៖

សេចក្តីសម្រចរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីសម្រចរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីសម្រចរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីសម្រចរបស់រដ្ឋបាលខេត្តសៀមរាប
ផ្សារពោធិ៍បន្ទាយជ័យ
ផ្សារពោធិ៍បន្ទាយជ័យ
ផ្សារពោធិ៍បន្ទាយជ័យ
ផ្សារពោធិ៍បន្ទាយជ័យ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T