កូរ៉េខាងត្បូង ៖ កាលយប់ម្សិលមិញនេះ Jungkook សមាជិកក្រុម BTS បានចូលមកធ្វើការ Live និយាយជជែកលេងជាមួយ ARMY ដោយមានបើកវេទិកាប្រគុំតន្រ្តីច្រៀងលេងយ៉ាងសប្បាយរីករាយ ដោយមានហ្វេនៗធ្វើជាទស្សនិកជនមើលតាមរយៈកញ្ចក់អេក្រង់ទូរសព្ទ ព្រមទាំងមាននិយាយពាក្យក្នុងចិត្តខ្លះៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ចុងក្រោយរបស់លោកនេះ កូនពៅ Jungkook បានឆ្ងល់ថា តើកម្មវិធី VLIVE នេះ អាចមានមុខងារហៅជា Video Call ជាមួយនឹង ARMY បានដែរឬទេ?
ទាក់ទងនឹងការលើកឡើងខាងលើរបស់តារាប្រុសរូបនេះ នឹងត្រូវបានអនុវត្តចំពោះអ្នកដែលបញ្ចេញមតិ អំឡុងពេលលោកចូលមក Live ផ្ទាល់ ហើយអ្នកក៏ប្រហែលជាទទួលការហៅពី Jungkook ក៏ថាបានដែរណា តែយ៉ាងណាចំពោះសំណើរនេះ វាគ្រាន់តែជារឿងដែលគួរឲ្យអស់សំណើចមួយ ស្ដាប់ហើយធ្វើឲ្យអ្នកគាំទ្ររំភើបលេងតែប៉ុណ្ណោះ៕
ខាងក្រោមនេះ ជាប្រតិកម្មរបស់ហ្វេនៗ ៖
ប្រភព ៖ Koreaboo