រាជធានីភ្នំពេញ៖ បច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហាក់មិនទាន់ស្រាកស្រាន្តនោះមកទល់ពេលនេះ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកស្លាប់ចំនួន ១,៣៥០ នាក់ ដោយមានករណីស្លាប់ថ្មីចំនួន ១១នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ មានស្ត្រីមួយរូបមានគណនីហ្វេសប៊ុក ឈ្មោះ យ៉ុង ឈុន បានបង្ហោះសារមួយទាំងទឹកភ្នែករៀបររាប់ពីអាការៈនៃជំងឺកូវីដ៩របស់រូបខ្លួន ហើយថែមទាំងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែស នឹងមើលស្រាលជំងឺកូវីដ១៩នេះឱ្យសោះ។
ក្នុងនោះ ស្ត្រីដែលមានគណនីហ្វេសប៊ុកឈ្មោះខាងលើ បានសរសេររៀបរាប់សារដូច្នេះថា៖
ក្រោយពីបានឃើញសារបែបនេះ មានមហាជនជាច្រើន បានចូលទៅខមិនសម្តែងការអាណិតចំពោះស្ត្រីខាងលើ និងលើកទឹកចិត្ត ចំពោះរូបនាង ឱ្យរឹងប៉ឹងរឹងមាំ កុំឱ្យចុះចាញ់នឹងជំងឺនេះ។
សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញចំនួន ករណីកូវីដ១៩ ករណីថ្មីចំនួន ៧៦៥ នាក់ ដោយមានអ្នកជាសះស្បើយថ្មីចំនួន៦៩៤ នាក់ និង ករណីនាំចូលពីក្រៅប្រទេសចំនួនថ្មី ៣២៨ករណី ក្នុងនោះមានករណីស្លាប់ថ្មីចំនួន ១១នាក់៕