កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Lisa បានមកប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១០ ហើយបានបង្ហាញខ្លួនជាលើកដំបូងជាមួយ BLACKPINK ក្នុងឆ្នាំ ២០១៦ ខណៈដែលនាងបានរស់នៅប្រទេសកូរ៉េ អស់រយៈពេលជាយូរមកហើយ នាងតែងតែបង្ហាញពីការស្រលាញ់របស់នាង ចំពោះប្រទេសកូរ៉េដោយចាត់ទុកប្រទេសនេះដូចជា ប្រទេសកំណើតជារបស់នាងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែមកពីប្រទេសផ្សេងទើបមាននាងឈ្មោះជាជនបរទេស ប៉ុន្តែពេលមួយក្នុងកំឡុងពេលនិយាយលើ V Live ខណៈនោះ Jisoo បានសួរ Lisa ថា តើកូរ៉េខាងត្បូងជាអ្វី? ភ្លាមនោះ Lisa បានឆ្លើយថា «កូរ៉េខាងត្បូងជាប្រទេសរបស់យើង» ហើយ Jisoo ក៏បន្តសួរថា ចុះប្រទេសថៃវិញ? ស្រីស្រស់រូបនេះក៏ឆ្លើយថាជា «ប្រទេសខ្ញុំ»។
ចំពោះពាក្យសម្ដីបែបនេះ អ្នកនិយមលេងអ៊ីនធើណែតជនជាតិកូរ៉េ បាននាំគ្នាលើកសរសើរ Lisa ចំពោះការស្រលាញ់ប្រទេសកូរ៉េ ទោះបីជាសមាជិកតែម្នាក់គត់ដែលមិនមែនជាជនជាតិកូរ៉េ តែពេលនិយាយភាសាកូរ៉េការបញ្ចេញសម្លេងចេញមកល្អឥតខ្ចោះដូចជនជាតិដើម។
ខាងក្រោមនេះ ជាមតិរបស់មហាជនកូរ៉េ ៖
ជាការពិតណាស់ Lisa កំពុងត្រូវបានមនុស្សជាច្រើនស្រលាញ់ ជាពិសេសហ្វេនៗក៏កំពុងផ្តោត និងទន្ទឹងរង់ចាំលើការ Come Back ទោលដំបូងនារដូវក្ដៅរបស់ Idol កូនស្រីថៃរូបនេះផងដែរ៕
ប្រភព ៖ Allkpop