កូរ៉េខាងត្បូង ៖ ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍លើទស្សនាវដ្តី Weverse Magazine ប្រុសស្អាត V សមាជិកក្រុម BTS បានបង្ហាញពីដំណើរដើមទង ក៏ដូចជាការសម្រេចចិត្តដោយឯកឯង ក្នុងការផ្ដើមសរសេរបទ Snow Flower នេះឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ V បាននិយាយថា ខណៈពេលដែលលោកនៅជាមួយមិត្តភក្តិរបស់លោក ពួកគេទាំងអស់គ្នាបានចែករំលែកបំណងប្រាថ្នារបស់ពួកគេ ក្នុងការបង្កើតបទចម្រៀងជាមួយគ្នា ហើយពួកគេបានដឹងថាពេលវេលានោះ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្តើមធ្វើ។
ដោយសារតែលោកមិនអាចចែករំលែកបទចម្រៀងជាមួយ ARMY បាននៅឡើយ តារាប្រុសរូបនេះក៏បានបង្ហាញបន្ថែមថា អ្វីដែលល្អបំផុតបន្ទាប់គឺការចេញបទចម្រៀងថ្មី វាស្របគ្នាឥតខ្ចោះជាមួយនឹង បុណ្យណូអែលដែលធ្វើឲ្យការចេញចម្រៀងកាន់តែពិសេសជាងពេលធម្មតា ព្រមទាំងបង្ហាញពីហេតុដ៏អស្ចារ្យ ក្នុងការសរសេរបទចម្រៀងផងដែរ។
ដោយមើលឃើញពីសមត្ថភាពបែបនេះ ប្រិយមិត្តក៏សរសើរមិនដាច់ពីមាត់ដែរចំពោះលោក ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែអាចតែងចម្រៀងបានដែរ នោះហើយជាអ្វីដែលហ្វេនៗហៅថា V គឺសាកសមជាអ្នកនិពន្ធចម្រៀង ដែលមានទេពកោសល្យពីធម្មជាតិពិតៗ៕
សូមចុចលើវីដេអូខាងក្រោម ដើម្បីស្ដាប់ចម្រៀង!
ប្រភព ៖ Koreaboo