រលកយក្សស៊ូណាមី កំពុងតែព្រមានវាយប្រហារឆ្នេរសមុទ្រនៅ Alaska លើទឹកដីអាមេរិក

//s9.kh1.co/d7/d7942bdefafe5a8b4b4ab62cbf8592c79de16f98.avif
សង្គម

 ២៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការរញ្ជួយដីមានកម្លាំង ៨.២ រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រនៅអាឡាស្កា បានបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមី

អាមេរិក៖ មជ្ឈមណ្ឌលព្រមានស៊ូណាមិប៉ាស៊ីហ្វិក បានប្រកាសថា រដ្ឋហាវ៉ៃ នៃឆ្នេរសមុទ្រ អាឡាស្កា ស្ថិតនៅក្រោមការឃ្លាំមើលរលកយក្សស៊ូណាមី បន្ទាប់ពីការរញ្ជួយដីកម្រិត ៨.១រិកស្ទ័របានវាយប្រហារ នៅកាលពីថ្ងៃពុធទី ២៨ ខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរញ្ជួយដីដែលមានកម្លាំង ៨.១ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រអាឡាស្កា បានបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមិ ដោយការរញ្ជួយដីនេះបានវាយប្រហារចំងាយ ៩១ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង Perrville រដ្ឋអាឡាស្កា។

បន្ថែមពីនេះ គេបាននិយាយថាការរញ្ជួយដីនេះបានកើតឡើងនៅប្រហែលម៉ោង ៨ និង ១៦ នាទី( ម៉ោងក្នុងស្រុក)  ទោះជាយ៉ាងណាក៏ដោយ មន្រ្តីពាក់ព័ន្ធ កំពុងតែបើកការស៊ើបអង្កេត ដំណើរការដើម្បីកំណត់ថា តើមានការគំរាមកំហែងស៊ូណាមិចំពោះកោះហាវ៉ៃដែរឬទេ បន្ទាប់គ្រោះធម្មជាតិការរញ្ជួយដីបានកើតឡើង៕

ប្រភព៖ dailymail

សូមទស្សនារូបភាពខាងក្រោម៖

រូបដែលគេបង្ហាញ ការរញ្ចួយដីវាយប្រហារ
រូបដែលគេបង្ហាញ ការរញ្ចួយដីវាយប្រហារ
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/01/013914c7f93851fb4bd056e6a9e8d5f18d054035.jpg

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

 ១៩-ឧសភា-២០២៤ 
 ១០ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T