អេស្ប៉ាញ៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការថាក្លិបបានព្រមព្រៀងជាមួយ Real Madrid ក្នុងការទិញយក ខ្សែការពារ Raphael Varane បន្ទាប់ពីមានការចរចាគ្នារួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សVarane ត្រូវបានគេរាយការណ៍ថាពេញចិត្តចង់ផ្ទេរមក Manchester United តែមួយគត់ គឺដោយសារគេជាអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមនិងចាត់ទុកអតីតខ្សែការពារឆ្នើមរបស់ Man UTD គឺលោក Rio Ferdinand ជានិមិត្តរូបទៀតផង។
នេះជាហេតុផលធំមួយដែលកីឡាករវ័យ២៨ឆ្នាំរូបនេះសុខចិត្តចាកចេញពី Real Madrid មកកាន់ទឹកដី Old Trafford ដោយគេរំពឹងទុកថា Varane នឹងមកធ្វើតេស្តសុខភាពនៅអាទិត្យក្រោយនេះ។
Real Madrid ឯណោះវិញប្រឹងឃាត់ ខ្សែការពារសញ្ជាតិបារាំងនេះមិនឲ្យចាកចេញប៉ុន្តែក៏មិនអាចឃាត់គេបានដដែល។
គួរបញ្ជាក់ផងដែរថា Varane ផ្ទេរពីក្លិប Lens មក Real Madrid កាលពីឆ្នាំ២០១១ ដោយចំណាយពេល១០រួមរស់ជាមួយក្លិបម្ចាស់ពាន UCL ១៣សម័យកាលនេះដោយបានឈ្នះពានជាច្រើនជាមួយក្លិប ក្នុងនោះមានពាន La Liga ៣ដង, Copa Del Rey ២ដង និង Champions League ៤ដងផងដែរ៕
ប្រភព៖ mirror