បាងកក៖ អភិបាលក្រុងបាងកក លោក Aswin Kwanmuang បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងបាងកកគ្រោងនឹងរៀបចំគ្រែឱ្យបានចំនួន ២៤០បន្ថែមទៀត ដោយប្រើប្រាស់ទូរថភ្លើង សម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាស្រាល។ នេះបើតាមប្រភពព័ត៌មាន Reuters។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណាត់ការនេះ គឺធ្វើឡើង ក្នុងខណៈករណីឆ្លងនៅទីក្រុងបាងកក បានបន្តកើនឡើងជាលំដាប់ ដែលជាហេតុធ្វើឱ្យមន្ទីរពេទ្យមិនអាចទទួលអ្នកជំងឺក្នុងចំនួនដ៏ច្រើនបាន។ អាជ្ញាធរថៃបញ្ជាក់ថា ទូរថភ្លើងចំនួន ១៥ នឹងត្រូវរៀបចំដើម្បីទទួលអ្នកជំងឺ ដោយសង្ឃឹមថានឹងធ្វើរួចរាល់ ហើយអាចបើកដំណើរការនៅថ្ងៃសុក្រ ៣០ ខែកក្កដា។
គួរជម្រាបថា បច្ចុប្បន្ន ប្រទេសថៃមានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ៥៤៣,៣៦១នាក់ ស្លាប់ ៤,៣៩៧នាក់ និងកំពុងសម្រាកព្យាបាល ១០,០៥១នាក់៕
សូមទស្សនាវីដេអូខាងក្រោម៖