ខ្លាំងបាត់! J-Hope បង្ហើបថាព្រោះតែពេលផឹកស្រវឹងទើបអាចនិពន្ធចេញ Blue Side បាន ១បទលេង

//s9.kh1.co/ea/ea0e49da02475ea98c4a12e0a957c47d9ae18866.jpg
យុវវ័យ

 ២៨-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

និយាយលេងសើចអី ព្រោះតែពេលផឹកស្រវឹងនេះហើយ ទើបធ្វើឲ្យ J-Hope សមាជិកក្រុម BTS មានគំនិតនិពន្ធទំនុកច្រៀងចេញ Blue Side បាន ១បទលេងទៅ!

កូរ៉េខាងត្បូង ៖ នៅក្នុងបទសម្ភាសន៍ថ្មីជាមួយរបស់ទស្សនាវដ្តី Weverse តារាប្រុស J-Hope សមាជិកក្រុម BTS បាននិយាយអំពីអ្វី ដែលលោកត្រូវបានគេស្គាល់ថាជា វីតាមីនរបស់ ARMY ក៏ដូចជាហេតុផលរបស់លោកក្នុងការសិក្សាភាសាអង់គ្លេស និងការនិពន្ធបទចម្រៀងរបស់លោកជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
J-Hope
J-Hope

ពេលនិយាយដល់ការនិពន្ធបទចម្រៀង Blue Side ភ្លាម Main Dancer រូបនេះបានចែករំលែកផងដែរថា ថ្មីៗនេះ លោកបានចំណាយពេលច្រើនក្នុងការគិតពិចារណារឿងមួយចំនួន ហើយភាគច្រើនប្រើគំនិតទាំងនោះ ​ទៅបង្កើតជាការនិពន្ធទំនុកច្រៀង ដើម្បីបង្ហាញពីអារម្មណ៍ខាងក្នុងរបស់ខ្លួនចេញមក។

និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំមិនដឹងថា តើខ្ញុំបង្កើតទំនុកចម្រៀងទាំងនោះបានយ៉ាងម៉េចទេ? ខ្ញុំបានសរសេរផ្នែកនោះ តាំងពីយូរណាស់មកហើយ។ នៅពេលដែលពួកយើង(BTS)ធ្វើដំណើរទៅបរទេស ខ្ញុំមិនមែនជាអ្នកដែលពូកែផឹកអីនោះទេ តែបទទាំងនោះវាជាទំនុកច្រៀងដំបូង ដែលខ្ញុំបានចេញផ្សាយ ហើយខ្ញុំថែមទាំងបានសរសេរវាឡើងពេលកំពុងផឹកស្រវឹងតែម្ដង។

J-Hope
J-Hope
J-Hope

ទោះជាយ៉ាងណា J-Hope ក៏បានសារភាពថា ខណៈពេលដែលលោកផឹកស្រា ជារឿយៗនៅពេលដែលលោកផឹកវាហើយក្រោយមកលោកតែងភ្ញាក់ ហើយស្តាយក្រោយ និងមានអារម្មណ៍ថាអរគុណ តែក៏មានអារម្មណ៍ខុសពេលដែលសរសេរបទ Blue Side ឡើងក្នុងស្ថានភាពបែបនេះ។

នៅពេលដែលខ្ញុំសរសេរទំនុកច្រៀង ពេលខ្ញុំផឹក ខ្ញុំច្រើនតែសោកស្តាយនៅពេលខ្ញុំឃើញអ្វីដែលខ្ញុំបានធ្វើ បន្ទាប់ពីភ្ញាក់នៅពេលព្រឹក។ ប៉ុន្តែនៅពេលដែលខ្ញុំក្រឡេកមើលវាម្តងទៀត ខ្ញុំបានប្រាប់សមាជិកក្រុម នូវអត្ថបទខ្លឹមសារនៃចម្រៀង ដែលខ្ញុំអាចសរសេរបានដោយអារម្មណ៍មួយ មិនអាចពន្យល់បាន។ ពេលចេញផ្សាយចម្រៀងនោះ ហើយខ្ញុំមានអារម្មណ៍ថាខ្លួនឯងធ្វើខុសអំពីរបៀបរបប គឺយល់បែបនេះ តាំងតែមុនពេលតន្ត្រីលេចចេញជារូបរាងឡើង។

J-Hope
J-Hope
J-Hope

ជួនកាលពេលខ្លះ ពេលភ្ញាក់ពីគេងពេលព្រឹក បន្ទាប់ពីផឹកជាតិអាកុលមួយយប់ អ្នកអាចនឹងមានការសោកស្តាយ ខណៈពេលនឹកដល់សកម្មភាពរបស់អ្នកកាលពីយប់មិញ តែប្រសិនបើអ្នក គឺជាអ្នកនិពន្ធ ដែលមានទេពកោសល្យដូចជា J-Hope នោះអ្នកអាចនឹងភ្ញាក់ឡើងភ្ញាក់ផ្អើលនឹងខ្លួ​នឯង ដែលអាចនិពន្ធបទចម្រៀងបាន ១បទលេងដោយមិនដឹងខ្លួនក៏ថាបាន៕

J-Hope
J-Hope

សូមចុចវីដេអូខាងក្រោម ដើម្បីស្ដាប់បទចម្រៀង!

  បទ Blue Side

ប្រភព ៖ Koreaboo        

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T