ទូតឥណ្ឌា ចេញមុខបដិសេធ ក្រោយពីគយកម្ពុជា ធ្វើតេស្តរកឃើញវីរុសកូវីដ១៩ លើសាច់ក្របី

//s9.kh1.co/ea/eaf270a504ecb586a821844fc2c735531da82416.jpg
សង្គម

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទូតឥណ្ឌា ចេញមុខបដិសេធ ក្រោយពីគយកម្ពុជា ធ្វើតេស្តរកឃើញវីរុសកូវីដ១៩ លើសាច់ក្របី

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីនេះ មានសាច់ក្របីក្លាស្សេ ចំនួន ៣កុងតឺន័រ ដែលមានផ្ទុកវីរុសកូវីដ១៩ ដែលនាំចូលពីប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរសមត្ថកិច្ចគយកម្ពុជា ចាប់បាន។ នេះបើតាមការបញ្ជាក់ពីអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ លោក វ៉ី សំណាង ក៏បានណែនាំដល់អភិបាលស្រុកឱរ៉ាល់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឱ្យត្រៀមលក្ខណៈសហការជាមួយខាងគយ ដើម្បីដុតចោលសាច់ក្របីទាំងនោះ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ១៩ ដោយសារតែបើកប់សាច់ទាំងនោះ ក៏គ្មានសុវត្ថិភាពដែរ។

សូមជម្រាបថា ក្នុងនោះ ក៏មានការចេញបញ្ជាក់ពីក្រសួងសុខាភិបាលដែរថា សាច់ក្របីទាំងនោះ ពិតជាមានផ្ទុកវីរុសកូវីដ១៩ ប្រាកដមែន៕

ក្រោយពីទទួលបានព័ត៍មាននេះ ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្ត និងបដិសេធចំពោះការរកឃើញវីរុសកូវីដ១៩-១៩ នៅលើសាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ​មកប្រទេសកម្ពុជា ​និងបានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត។

ក្នុងនោះ ស្ថានទូតឥណ្ឌា បានអះអាងថា សាច់ក្របីដែលនាំចូលមកក្នុងប្រទេសកម្ពុជានេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមក ប្រទេសកម្ពុជា។ មួយវិញទៀត ស្ថានទូតបានបន្ថែមថា សាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជា​នៅខែកក្កដា ដែលគ្មានភ័ស្ដុតាង​វិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត ៣ ខែនោះទេ៕

លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា
លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា
សាច់ក្របី
សាច់ក្របី
សាច់ក្របី
សាច់ក្របី
ការបញ្ជាក់របស់ក្រសួងសុខាភិបាលកម្ពុជា
ការបញ្ជាក់របស់ក្រសួងសុខាភិបាលកម្ពុជា
ការបញ្ជាក់ពីគយកម្ពុជា
ការបញ្ជាក់ពីគយកម្ពុជា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T