សូមប្រុងប្រយ័ត្ន! ទឹកទន្លេមេគង្គនៅខេត្ត​កំពង់ចាម ​ឡើងខ្លាំងមិនធ្លាប់មានក្នុងឆ្នាំនេះ ​១យប់ឡើងកម្ពស់ជិត១ម៉ែត្រ

//s9.kh1.co/59/5985ba26c4ab7421049b562555279916f592d624.jpg
សង្គម

 ២៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្ថានភាពកំពស់ទឹកទន្លេមេគង្គបានឡើងខ្លាំងក្នុង១យប់ដល់កម្ពស់ជិត១ម៉ែត្រ គឺដល់កម្រិត៨,០៤ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង ០,៩៨ម៉ែត្រ

កំពង់ចាម៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានជូនដំណឹងថា យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១​ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គបានឡើងខ្លាំងក្នុង១យប់ដល់កម្ពស់ជិត១ម៉ែត្រ គឺដល់កម្រិត៨,០៤ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង ០,៩៨ម៉ែត្រ កម្ពស់ទឹកនាពេលនេះ បើធៀបទៅនឹងឆ្នាំកន្លង ទៅទឹកមានកម្ពស់ ៤,៣០ម៉ែត្រប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើយោងតាមការព្យាការណ៍រយៈពេល៣ថ្ងៃ របស់ក្រសួងធនធានទឹកវិញ គឺទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ដែលនៅផ្នែកខាងលើខេត្តកំពង់ចាម គឺបានបន្តឡើងរហូតដល់ថ្ងៃ២៩ខែ ខែកក្កដា ហើយខេត្តកំពង់ចាមនឹងបន្តឡើងមកវិញ ដល់ថ្ងៃទី២៩ ខែកក្កដា​ ដូចគ្នា៕

រូបថតការិយាល័យភ្នាក់ងារសារព័ត៌មានកម្ពុជាAKP
រូបថតការិយាល័យភ្នាក់ងារសារព័ត៌មានកម្ពុជាAKP
រូបថតការិយាល័យភ្នាក់ងារសារព័ត៌មានកម្ពុជាAKP
រូបថតការិយាល័យភ្នាក់ងារសារព័ត៌មានកម្ពុជាAKP

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T