សូមប្រយ័ត្ន! អ្នកជំងឺកូវីដ បានចូលធនាគារ ABA សាខា សាខាម៉ៅសេងទុង មួយនេះ

//s9.kh1.co/d6/d6f43e08828602595f2c8a66e279db67f19dd794.jpg
សង្គម

 ២៦-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប្រសិនអ្នកបានទៅធនាគារ ABA សាខាម៉ៅសេងទុង ប៉ុន្មានថ្ងៃមុននេះ សូមតាមដានសុខភាពខ្លួ​នឯង។

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២១ នៅវេលាម៉ោង ១៤៖២០ ដល់ម៉ោង ១៤៖៣៥ មានអ្នកជំងឺកូវីដ១៩ ម្នាក់ បានចូលប្រើប្រាស់សេវាកម្ម ធនាគារ ABA សាខាម៉ៅសេងទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេងទុង ដែលមានទីតាំងស្ថិត តាមបណ្តោយមហាវិថីម៉ៅសេងទុង សង្កាត់ទួលទំពូងទី ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាព  សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

ធនាគារ ABA សាខាម៉ៅសេងទុង
ធនាគារ ABA សាខាម៉ៅសេងទុង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T