ថាអីក៏ថាទៅ! ក្នុងអាជីពជាអ្នកសិល្បៈ គីម ចាន់ឌីនិយាយត្រង់ៗថា មិនខ្វល់ពីពាក្យរិះគន់អ្វីទាំងអស់!

//s9.kh1.co/b5/b56467fce1cbd6daf5d2f3e869256548ca5661ef.jpg
យុវវ័យ

 ២៤-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថាអីក៏ថាទៅ អត់ខ្វល់ទេប្រាប់ឲ្យដឹងទៅ! មកដល់ពេលនេះទោះជារង់ពាក្យសម្ដីមិនល្អ ឆ្លងកាត់ការរិះគន់មិនតិចក្ដី តែ Goo Hye Sun សារភាពត្រង់ៗថាមិនខ្វល់ទេ

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ តារាសម្ដែងស្រី Goo Hye Sun បានបង្ហោះលើ Instagram របស់នាងជាមួយរូបភាពប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់ជាមួយខ្លឹមសារបទសម្ភាសន៍មួយ ដែលត្រូវបានគេចោទសួរថា ៖ «តើមានអ្វីដែលអ្នកចង់និយាយទៅកាន់អ្នកដែលប្រឆាំងនឹងអាជីពជាតារាសម្ដែងរបស់អ្នក ក្នុងវិស័យសិល្បៈនេះទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Goo Hye Sun
Goo Hye Sun

ជាក់ស្ដែង នៅក្នុងសារនៃបទសម្ភាសន៍ខាងលើ តួឯកស្រីក្នុងរឿង Boys Over Flowers រូបនេះបានសារភាពត្រង់ៗថា ៖

ក្នុងនាមជាអ្នកសិល្បៈ គឺវាមិនមានអ្វីមួយពិតប្រាកដឡើយ ហើយយើងក៏មិនអាចប៉ាន់ស្មានបានដែរ។ ខ្ញុំគិតថាជាសិល្បករក៏មានជីវិត និងសេចក្តីស្លាប់ដូចមនុស្សទូទៅដែរ វាមានភាពយុត្តិធម៌ណាស់។ វាមិនខុសបីគំនូរសិល្បៈដែលខ្ញុំបានគូសនោះទេ ជីវិតមានគ្រប់រស់ជាតិ រីឯសិល្បៈក៏ដូចគ្នាដែរ។

Goo Hye Sun
Goo Hye Sun
Goo Hye Sun

លើសពីនេះទៅទៀត Goo Hye Sun ក៏បានបន្ថែមថា មិនមានអ្វីដែលគួរតែវិនិច្ឆ័យឲ្យត្រូវតាមបែបស្តង់ដារអ្វីនោះទេ សិល្បៈមិនមែនជាអ្វីដែលអស្ចារ្យទេ គ្រប់យ៉ាងមានឡើងមានចុះ មិនមែនគ្រប់គ្នាសុទ្ធតែសមបំណង មានគេស្រលាញ់ តែងមានគេស្អប់ ហេតុនេះនាងមិនខ្វល់ពីពាក្យសម្ដីអស់ទាំងនោះទេ៕

Goo Hye Sun
Goo Hye Sun

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T