កូរ៉េខាងត្បូង៖ តារាចម្រៀង San ដែលជាសមាជិកក្រុម ATEEZ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ នៅថ្ងៃនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Allkpop។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកថា កាលពីថ្ងៃទី០៩ ខែកក្កដា កន្លងទៅ ផលិតកម្ម KB Entertainment បានបញ្ជាក់ថា សមាជិកក្រុម ATEEZ ដែលមានសមាជិក San ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ជាលទ្ធផល San បានផ្អាករាល់សកម្មភាពទាំងអស់របស់ខ្លួន ដើម្បីគោរពតាមវិធានការសុខាភិបាល ដោយបានចូលទៅព្យាបាលកូវីដ១៩។
ក្នុងនោះដែរ ក្រុមសមាជិក ATEEZ ផ្សេងទៀត ក៏បានធ្វើចត្តាឡីស័ក១៤ ថ្ងៃផងដែរ បន្ទាប់មកក៏តេស្តលើកចុងក្រោយ រកឃើញអវិជ្ជមានកូវីដ១៩ ផងដែរ។
សូមជម្រាបថា នៅថ្ងៃស្អែកទី២៤ ខែកក្កដានេះ ក្រុមតារាចម្រៀង ATEEZ នឹងបន្តការងារសិល្បៈរបស់ខ្លួនទាំងអស់ឡើងវិញ៕