អឺរ៉ុប៖ អតីតកីឡាករក្លិប Barcelona និងបច្ចុប្បន្នកំពុងលេងនៅក្លិប Sevilla កីឡាក Ivan Rakitic បានបង្ហើបថា កំពូលតារាបាល់ទាត់កីឡាករ Cristiano Ronaldo បានជំរុញខ្លួនទៅចូលរួមជាមួយក្រុមសេះបង្កង់ Juventus កាលពីរដូវក្ដៅក្នុងឆ្នាំ ២០១៩ ប៉ុន្ដែកិច្ចព្រមព្រៀងមិនអាចកើតឡើងបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ដោយសារ Rakitic ធ្លាប់បានលេងជាមួយកីឡាករលំដាប់ខ្ពស់ដូចជា Messi ដូច្នេះគេពិតជាចង់លេងជាមួយកីឡាករឆ្នើមម្នាក់ផ្សេងទៀតគឺ Ronaldo ។ ប៉ុន្ដែមិនអាចទៅរួចឡើយ ដោយសារពេលនោះ ក្លិប Barca បានដាក់តម្លៃខ្លួនរូបគេប្រមាណ ៥០លោនផោនឯណោះ ដែលជាតម្លៃខ្ពស់ពេក។
នៅទីបំផុត ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបានបន្ដស្នាក់នៅ Camp Nou មួយឆ្នាំទៀត មុនពេលវិលត្រឡប់ទៅក្លិបចាស់ Sevilla វិញ ក្នុងខែកញ្ញា ឆ្នាំ២០២០ នៅក្នុងតម្លៃតែ ១.៥លានផោនប៉ុណ្ណោះ (ឬប្រមាណ ១.៧លានដុល្លារអាមេរិក) ។
Rakitic បានបង្ហើបប្រាប់សារព័ត៌មាន Football Italia យ៉ាងដូច្នេះថា៖
ប្រភព៖ 90min