ដំណឹងល្អ! អ្នកចង់ប្រើកម្មវិធី Clubhouse នៅពេលនេះ អាចចូលលេងបាន ដោយមិនចាំបាច់មានការ Invite - Khmerload

ដំណឹងល្អ! អ្នកចង់ប្រើកម្មវិធី Clubhouse នៅពេលនេះ អាចចូលលេងបាន ដោយមិនចាំបាច់មានការ Invite

https://s9.kh1.co/f2/f218140740915a50601681bcdb8a6d03b8e494c0.jpg
បច្ចេកវិទ្យា
 22-Jul-2021 10am · 4 months ago

បច្ចុប្បន្ននេះ មានមនុស្សប្រមាណ១០លាននាក់ កំពុងស្ថិតនៅក្នុងបញ្ជីរង់ចាំ ហើយពួកគាត់ត្រូវបានរង់ចាំចូលប្រើកម្មវិធីនេះ បន្តិចម្ដងៗ។

បរទេស៖ កម្មវិធី Clubhouse កំពុងតែរីកដុះដាលហើយ។ សហស្ថាបនិក Paul Davison និង Rohan Seth បានប្រកាសថា កម្មវិធីនេះមិនត្រូវការការអញ្ជើញទៀតទេ។ អ្នកនាំពាក្យម្នាក់បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានមនុស្សប្រមាណ១០លាននាក់ កំពុងស្ថិតនៅក្នុងបញ្ជីរង់ចាំ ហើយពួកគាត់ត្រូវបានរង់ចាំចូលប្រើកម្មវិធីនេះ បន្តិចម្ដងៗ។

ទន្ទឹមនឹងដំណឹងមួយនេះ កម្មវិធី Clubhouse ក៏បានបង្ហាញរូបរាង logo ថ្មីរបស់ខ្លួនផងដែរ ដោយដាក់រូបលោក Justin “Meezy” Williams។ ការបង្ហោះនៅលើប្លក់ (blog) របស់ Clubhouse បានសរសេថា៖ «ប្រព័ន្ធអញ្ជើញគឺជាផ្នែកមួយដ៏សំខាន់ នៃប្រវត្តិសាស្ត្រដំបូងរបស់យើង។»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/55/5597ad561b31327c0e1c2f5dc941c609f7f0d9fa.jpg
កម្មវិធី Clubhouse

ការផ្លាស់ប្ដូរនេះកើតឡើងតែមួយសប្ដាហ៍ បន្ទាប់ពីកម្មវិធី Clubhouse បានបើកដំណើរមុខងារ Direct Message មានឈ្មោះថា Backchannel ដែលពេលនេះក្រុមការងារបាននិយាយថា បានឃើញសារចំនួន១០លានត្រូវបានគេផ្ញើក្នុងរយៈពេលមួយថ្ងៃដំបូងនៃការដាក់ឲ្យប្រើមុខងារនេះ ហើយចំនួនកើនដល់៩០លានក្នុងរយៈពេលមួយសប្ដាហ៍ដំបូង។ ជាការពិតណាស់ ការបើកដំណើរការកម្មវិធីមួយនេះបានធ្វើឲ្យមានកំណើនគូប្រជែងជាច្រើនផងដែរ។ ឥឡូវនេះ អ្នកប្រើប្រាស់អាចចូលទៅប្រើប្រាស់កម្មវិធីនេះ ដោយមិនចាំបាច់ត្រូវការអញ្ជើញដូចមុន៕

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង