មុខមាត់ណាស់! ប្រធានាធិបតីកូរ៉េប្រកាសតែងតាំង BTS ជាបេសកជនពិសេស ចូលរួមក្នុងមហាសន្និបាតរបស់ UN

//s9.kh1.co/33/3346475e378607dc6bfe0fe0aa413c8a59469239.jpg
យុវវ័យ

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានប្រកាសតែងតាំង BTS ក្នុងនាមជា បេសកជនពិសេស ចូលរួមក្នុងមហាសន្និបាតរបស់ UN តំណាងវប្បធម៌ និងយុវជនជំនាន់ក្រោយ!

កូរ៉េខាងត្បូង ៖ នៅ​ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ ម្សិលមិញនេះ ​ មាន​ការ​ថ្លែងការណ៍ពិសេសមួយបាន​បញ្ជាក់​ឲ្យដឹងថា​លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In បាន​សម្រេច​ប្រកាសតែងតាំងក្រុម BTS ក្នុងនាមជា បេសកជនពិសេស ចូលរួមក្នុងមហាសន្និបាតលើកទី៧៥ របស់ អង្គការសហប្រជាជាតិ (UN) តំណាងវប្បធម៌ និងយុវជនជំនាន់ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកប្រធានាធិបតី
លោកប្រធានាធិបតី

ស្របនឹង​​ភាព​រីកចម្រើនយ៉ាង​ឆាប់រហ័សរបស់​មនុស្សជំនាន់​ក្រោយ នៅទូទាំងពិភពលោក ហើយក៏ដោយសារ​ BTS គឺជា​អ្នកតំណាង​របស់កូរ៉េ ដែល​ត្រូវ​បា​នគេទទួលស្គាល់​ច្បាស់​ពី​ភាព​ជោគជ័យ​របស់ពួកគេ ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌កូរ៉េទៅ​កាន់​ពិភពលោកឲ្យបាន​ស្គាល់​កាន់តែ​ទូលំទូលាយ ហើយក៏ជាកិត្តិយសដែលពួកគេ​ក៏ត្រូវ​បាន​តែង​តាំង ​ជា​បេសកជនពិសេស លើកនេះ​។

BTS និងលោកប្រធានាធិបតី
BTS និងលោកប្រធានាធិបតី

គួរបញ្ជាក់ផងដែរថា BTS នឹង​ត្រូវ​ចូលរួមក្នុង​មហាសន្និបាតរបស់ UN ក្នុងគោលបំណងដើម្បី​បញ្ជូនសារនៃក្ដីសង្ឃឹម ដល់យុវជន​ទាំងអស់ជុំវិញ​ពិភពលោក ហើយការិយាល័យ​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា​ ការ​តែង​តាំង​នេះ​ធ្វើ​ឡើង​ ដើម្បី «លើក​កម្ពស់​ការ​យល់​ដឹង​អំពី​របៀប​វារៈ​ពិភព​លោក​ ជាឧទាហរណ៍​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដល់​មនុស្ស​ជំនាន់​ក្រោយ​ ក៏ដូចជា​ពង្រឹង​អំណាច​ការ​ទូត​ជាសកល​នៅ​​ទូទាំង​ពិភព​លោក»​។

BTS និងលោកប្រធានាធិបតី
BTS និងលោកប្រធានាធិបតី

ជាមួយនឹងការចេញផ្សាយបទ Permission to Dance ក្រុម BTS បានបង្កប់នូវសារលួងលោមចិត្ត និងថែមទាំងបញ្ចូលភាសាកាយវិការ ផ្ដល់ក្តីសង្ឃឹមតាមរយៈសារប្រកបទៅដោយភាពសុខដុមរមនា ក្នុងចំណោមមនុស្សដែលមានសាវតាខុសគ្នា ក្នុងគោលដៅដើម្បីប្រទេសជាតិ យកឈ្នះលើរោគរាតត្បាតតាមរយៈសាមគ្គីភាព និងការងារជាក្រុម។

BTS
BTS

ក្នុងនាមជាអ្នកតំណាងពិសេសនេះ រដ្ឋាភិបាល​សង្ឃឹម​យ៉ាង​មុតមាំថា ​ BTS នឹង​ដើរតួនាទីយ៉ាង​សំខាន់​ តំណាង​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង ក្នុង​នាម​ជា​បេសកជនរបស់ប្រធានាធិបតី ក្នុងបរិបទ កូវីដ១៩ ព្រោះពួកគេបានសាង​ឥទ្ធិពលវិជ្ជមានខ្លាំង​ ថែមទាំងបាន​​បញ្ជ្រាបនូវក្ដីសង្ឃឹម និងភាពវិជ្ជមានដល់អ្នកគាំទ្រទូទាំងពិភពលោក៕

BTS
BTS

សូមអបអរសាទរដល់បុរសអស្ចារ្យទាំង ៧ នាក់ ចំពោះការតែងតាំងពិសេសនេះ!

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T