ភ្ញាក់ផ្អើលខ្លាំង! បវរកញ្ញាជប៉ុន Ruji Saji ផ្សព្វផ្សាយស្វាយចន្ទីរខ្មែរ នៅប្រទេសជប៉ុន - Khmerload

ភ្ញាក់ផ្អើលខ្លាំង! បវរកញ្ញាជប៉ុន Ruji Saji ផ្សព្វផ្សាយស្វាយចន្ទីរខ្មែរ នៅប្រទេសជប៉ុន

https://s9.kh1.co/8e/8e78cf3432639bf92bfd518b1e52c30929431422.jpg
តារា & កម្សាន្ដ
 21-Jul-2021 5pm · 4 months ago

ភ្ញាក់ផ្អើលខ្លាំង ក្រោយបីបវរកញ្ញាជប៉ុន Ruji Saji ផ្សព្វផ្សាយស្វាយចន្ទីរខ្មែរ នៅប្រទេសជប៉ុន

រាជធានីភ្នំពេញ៖ យោងតាមឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ថា​ គ្រាប់ស្វាយចន្ទីរខ្មែរកំពុងតែមានវត្តមាន នៅក្នុងប្រទេសជប៉ុន ស្របពេលដែលសកម្មភាពផ្សព្វផ្សាយពីគ្រាប់ស្វាយចន្ទីរកម្ពុជាកំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន។

ក្នុងនោះ តាមការបញ្ជាក់ពីឯកឧត្តម វេង សាខុន គ្រាប់ស្វាយចន្ទីខ្មែរ បច្ចុប្បន្នកំពុងតែត្រូវបានផ្សព្វផ្សាយ នៅទីប្រព័ន្ធទីផ្សារជប៉ុន ដោយបវរកញ្ញា Miss Grand Japan 2020 គឺកញ្ញា Ruri Saji ដែលជាបវរកញ្ញាតំណាងប្រទេសជប៉ុន ក្នុងជំនាន់ជាមួយបវរកញ្ញាកម្ពុជាកាលនោះ គឺកញ្ញា លីវ ជាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបានសេចក្តីថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជា កំពុងតែទទួលបានការទទួលស្គាល់ ក៏ដូចជាឱកាសនៅក្រៅប្រទេសហើយ ជាក់ស្តែងស្រាប់គឺប្រទេសជប៉ុនតែម្តង ក្រោយពីទទួលព័ត៍មានថា បវរកញ្ញា Ruri Saji កំពុងតែផ្សព្វផ្សាយស្វាយចន្ទីរបស់កម្ពុជា។

គួរជម្រាបដែរថា ស្វាយចន្ទីកម្ពុជា ក៏ជាដំណាំពេញនិយមមួយផងដែរសម្រាប់ប្រទេសកម្ពុជា ហើយជាដំណាំដែលត្រូវបាននាំចេញទៅក្រៅបរទេសគួរឱ្យកត់សម្គាល់ផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/8c/8c88fedc943d374f58592ea705f24f2f593c7fc9.jpg
ឯ.ឧ វេង សាខុន
https://s9.kh1.co/__image/w=650,h=434,q=100/ec/ec227cec5baa232828369d888666ec345219fdcf.jpg
ឯ.ឧ វេង សាខុន
https://s9.kh1.co/__image/w=650,h=488,q=100/fc/fc1f16168f72f120b2d2e82725fb59cf3aee633c.jpg
គ្រាប់ស្វាយចន្ទីខ្មែរ
https://s9.kh1.co/__image/w=650,h=650,q=100/50/50ab590e23986c30a658080f645ceb0593ae8f80.jpg
បវរកញ្ញា Ruri Saji 
https://s9.kh1.co/__image/w=650,h=422,q=100/0b/0b6476297c52de54ff6bd965c8bf0f963f668fee.jpg
បវរកញ្ញា Ruri Saji និងបវរកញាកម្ពុជា 
https://s9.kh1.co/__image/w=650,h=650,q=100/02/02a87f269cbbf5701597a0d2baea5cb88392d67d.jpg
បវរកញ្ញា Ruri Saji និង បវរកញ្ញាកម្ពុជា 
https://s9.kh1.co/__image/w=650,h=773,q=100/7d/7d117556170b1af3f343dacfba8a15058d6568e3.jpg
បវរកញ្ញា Ruri Saji 
https://s9.kh1.co/__image/w=650,h=812,q=100/7c/7c3aab48a786748fac9f534fb10b364776876b95.jpg
បវរកញ្ញា Ruri Saji 
https://s9.kh1.co/__image/w=650,h=547,q=100/6b/6b43cc9b0095e5d2e27e31878a153d357d685b27.jpg
បវរកញ្ញា Ruri Saji  និង បវរកញ្ញាកម្ពុជា 
https://s9.kh1.co/__image/w=650,h=433,q=100/bf/bfb064656fd8841f60c357b39d24f65a178a9808.jpg
បវរកញ្ញា Ruri Saji ផ្សព្វផ្សាយគ្រាប់ស្វាយចន្ទីខ្មែរ នៅជប៉ុន
Keo Sieklin
S.L

អត្ថបទទាក់ទង