អាណោចអាធមណាស់! កំពុងផ្ទុះកូវីដខ្លាំង នៅថៃរកឃើញមនុស្សដេ.កស្លា.ប់ តាមចិញ្ចើមផ្លូវរហូតដល់ទៅ...

//s9.kh1.co/32/320cff9dbd0bb4a9e18ffae62b2cb7fefbfa7cfd.jpg
សង្គម

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ យោងតាមព័ត៌មានក្នុងស្រុករបស់ថៃ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២០ ខែកក្កដា បានរកឃើញថា មានមនុស្សដេកស្លាប់នៅលើដងផ្លូវរហូតដល់ទៅ ៣ នាក់នៅកន្លែងផ្សេងៗគ្នា

ថៃ៖ មួយរយៈចុងក្រោយមកនេះ ក្រឡេកឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ កាន់តែមានកើតឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យចំនួនទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺមិនគ្រប់គ្រាន់ និងតម្រូវឲ្យពួកគេត្រូវរង់ចាំជាច្រើនថ្ងៃថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ខណៈដែលកំពុងតែមានភាពវឹកវរបែបនេះ តាមរយៈសារព័ត៌មានក្នុងស្រុករបស់ថៃថ្មីៗនេះ បានរាយការណ៍ថា មានមនុស្សជាច្រើននាក់ បានដេកស្លាប់នៅតាមដងផ្លូវ ដែលសាកសពត្រូវបានដេកនៅកន្លែងកើតហេតុអស់រយៈពេលជាច្រើនម៉ោង។​ 

តាមប្រភពដដែលបានឲ្យដឹងថា ចំនួនមនុស្សដែលបានដេកស្លាប់នេះ ដែលត្រូវបានរកឃើញថា នៅយប់ថ្ងៃទី ២០ ខែកក្កដា ម្សិលមិញនេះ មានសាកសពចំនួន ៣នាក់ ដែលទី១ គឺជាបុរសអាយុ ៥០ឆ្នាំ​ ទី២ គឺជាជនអនាមិកដែលបានស្លាប់នៅមុខហាងមួយកន្លែង ចំណែកឯទី៣ គឺជាបុរសមិនស្គាល់អត្តសញ្ញាណម្នាក់។

យ៉ាងណាមិញ បន្ទាប់ពីមានហេតុការណ៍បែបនេះ ខាងមន្រ្តីប៉ូលីសក្នុងសំលៀកបំពាក់ការពារជំងឺកូវីដ១៩ ដើម្បីមកប្រមូលសាកសព ជៀសវាងពីការឆ្លងមេរោគ រីឯមូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានអាជ្ញាធរជំនាញបញ្ជាក់ឱ្យដឹងនោះទេ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាពប្រមូលសាកសពអ្នកស្លាប់តាមដងផ្លូវ
រូបភាពប្រមូលសាកសពអ្នកស្លាប់តាមដងផ្លូវ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T