គិតត្រឹមក្នុងខែកក្កដា ក្រុមគ្រូពេទ្យប្រទេសឥណ្ឌូនេស៊ីបានស្លាប់ដោយសារកូវីដ១៩ ច្រើនជាង៥០០នាក់

//s9.kh1.co/a5/a5760487e5aaf9b9e4a389ecf4a86be18c785169.jpg
សង្គម

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វេជ្ជបណ្ឌិតសរុបចំនួន ១១៤ នាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងកំឡុងថ្ងៃទី ១-១៧ ខែកក្កដាដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការចាប់ផ្តើមវាយលុកដោយរលកថ្មីមក

ឥណ្ឌូនេស៊ី៖ ការស្លាប់របស់ក្រុមគ្រូពេទ្យ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃខែកក្កដានេះ បើយោងតាមប្រភពបានរាយការណ៍មក បានជម្រុញឱ្យមានការកើនឡើងកាន់តែខ្លាំងឡើង នៃការឆ្លងនៅទូទាំងប្រទេសមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចគ្នានេះដែរ តាមប្រភពបានបន្តទៀតថា ក្រុមគ្រូពេទ្យ សរុបចំនួន ១១៤ នាក់បានស្លាប់ក្នុងកំឡុងថ្ងៃទី១ ដល់១៧ ខែកក្កដាដែល វាជាតួលេខខ្ពស់បំផុត កើនឡើងច្រើនជាង ២០% នៃចំនួនក្រុមគ្រូពេទ្យ សរុបចំនួន៥៤៥ នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ចាប់តាំងពីការចាប់ផ្តើមវាយលុកដោយរលកថ្មីមក។

តួយ៉ាង ទោះបីជាមានអត្រាចាក់វ៉ាក់សាំង ៩៥ ភាគរយក្នុងចំណោមបុគ្គលិកសុខាភិបាលក៏ដោយ ក៏ការស្លាប់របស់គ្រូពេទ្យបានកើនឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីបួន នៅលើពិភពលោក។

ប្រការនេះបានជម្រុញ ឲ្យរដ្ឋាភិបាលប្រើវ៉ាក់សាំង Moderna ជាការចាក់ថ្នាំបង្ការរោគបន្ថែម សម្រាប់បុគ្គលិកសុខាភិបាល ខណៈប្រទេសនេះ កំពុងជាចំណុចកណ្តាលនៃជំងឺរាតត្បាតថ្មី ដោយគេត្រូវបានរាយការណ៍ថាមាន ៤៤.៧២១ ករណី និងមនុស្សចំនួន ១០៩៣ នាក់បានស្លាប់ដោយសារវីរុសនេះកាលពីថ្ងៃអាទិត្យ៕

ប្រភព៖ reuters

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T