រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងមានសម្លេងស្រទន់ ផ្អែម មានទឹកដម លោក ខាន៉ ជេមស៍ ដែលមហាជនជាអ្នកតាមដាន និងគាំទ្រ ដែលតារាចម្រៀងរូបនេះ មិនត្រឹមតែជា បុរសល្អនោះ ថែមទាំងជាឪពុកល្អ និង ជាប្តីគំរូមួយរូបទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្បិត តារាចម្រៀងរូបនេះ មានភាពមមាញឹកជាមួយការងារសិល្បៈ និងកិច្ចជំនួញយ៉ាងណានោះទេ ប៉ុន្តែលោក ខាន់ ជេមស៍ ក៏មិនភ្លេចទុកពេលវេលាសម្រាប់ក្រុមគ្រួសារនោះទេ។ កន្លងមក គេសង្កេតឃើញតារារូបនេះ បានផ្តល់នូវភាពកក់ក្តៅ ក៏ដូចជាក្តីស្រលាញ់ភរិយា និង កូន គួរឱ្យច្រណែន ដោយលោក បានផ្តល់ជាកាដូ រថយន្តដល់កូនស្រី លើសពីនោះទៀត គឺ ផ្ទះដ៏ធំស្កឹមស្កៃជូនភរិយា ក្នុងថ្ងៃខួបកំណើត។
ដោយឡែក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មុននេះបន្តិច មហាជនមានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញពីតារាចម្រៀងរូបសង្ហាសម្លេងពីរោះ លោក ខាន់ ជេមស៍ បានទម្លាយរូបភាពអនុសាវរីយ៍ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់លោកជាមួយភរិយា មើលទៅពិតជាស្រស់ស្អាតខ្លាំង។
ក្នុងនោះ លោក ខាន់ ជេមស៍ បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់របស់លោកដូច្នេះថា៖
គួរជម្រាបដែរថា គ្រាន់តែ បានឃើញរូបភាព និង បានអានសារដ៏ផ្អែមល្ហែមនេះ បានធ្វើឱ្យអ្នកគាំទ្រ ចូលរួមត្រេកអរ និង រំភើបចិត្តឥតឧបមាតែម្តង៕