សូមប្រុងប្រយ័ត្ន! គណៈកម្មការវត្តសំរោងអណ្តែត ខាងផ្នែកមើលអ្នកធ្វើសំណង់ វិជ្ជមានកូវីដ១៩

//s9.kh1.co/0e/0e6a45d524ee39b180485a20505f039cb6f988c3.png
សង្គម

 ១៩-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

សូមប្រុងប្រយ័ត្ន! គណៈកម្មការវត្តសំរោងអណ្តែត ខាងផ្នែកមើលអ្នកធ្វើសំណង់ វិជ្ជមានកូវីដ១៩

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានគណៈកម្មការ វត្ត សំរោងអណ្តែត ខាងផ្នែកមើលអ្នកធ្វើសំណង់ ត្រូវបានធ្វើតេស្ដរកឃើញ វិជ្ជមាន កូវីដ១៩ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១៤ ខែកក្កដា​ ឆ្នាំ២០២១។  វត្តសុវណ្ណមុនីសាគរសំរោងអណ្តែត (វត្តសំរោងអណ្ដែត) មានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីតាំងវត្តសំរោងអណ្តែត
ទីតាំងវត្តសំរោងអណ្តែត

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ  សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៥​/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T